អាណិតណាស់ Bahiyyih ញញឹមទាំងបង្ខំ ដែលសមាជិកបានកាដូគ្រប់គ្នា អត់តែខ្លួន គ្មានហ្វេនឲ្យកាដូនឹងគេ

//s9.kh1.co/d9/d9d320d3fbf8cfcb5d2dfbf07a266f4c11faf339.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ភាពលំអៀងពិតជាមានសម្រាប់អ្នកគាំទ្ររបស់ក្រុម Kpop ដែលហ្វេនធ្វើមកលើពួកគេ ដូចគ្នានឹង Bahiyyih កាលពីកន្លងទៅនេះដែរ ដែលក្នុងពេលដែលសមាជិករបស់នាងទទួលបានការដូពីហ្វេនគ្រប់គ្នា លើកលែងតែនាង

កម្សាន្ត ៖ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ អំពីក្រុមតារាចម្រៀងស្រីថ្មី kep1er ដែលទើបតែនឹងបង្ហាញខ្លួន ក្រោយការប្រកួតប្រជែងនៅក្នុងកម្មវិធីរបស់ Mnet គឺ Girl Planet 999 ដែលមានសមាជិកទាំងអស់គឺ ៩ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
kep1er
kep1er

ក្នុងនោះ សមាជិកស្រីម្នាក់ដែលទទួលបានការចាប់អារម្មណ៍គេនោះគឺ Huening Bahiyyih ក្រោយគ្រប់គ្នាបានដឹងថានាងគឺជាប្អូនស្រីបង្កើត របស់តារាចម្រៀងប្រុសដ៏ល្បី Huening Kai សមាជិកក្រុម TXT ក្រោមផលិតកម្មដែល BTS ជ្រកកោនគឺ BigHit មិនតែប៉ុណ្ណោះនៅវគ្គផ្តាច់ព្រ័ត្រ Bahiyyih ថែមទៀតទទួលបានចំណាត់ថ្នាក់លេខ ២ ផងដែរ។

Bahiyyih និងបងប្រុសរបស់នាង Huening Kai
Bahiyyih និងបងប្រុសរបស់នាង Huening Kai

ទោះជាយ៉ាងណា កាលពីកន្លងទៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២ នេះ ក្រុម kep1er បានរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្ររបស់ពួកគេ ឬហៅថា Fan sign ក្រៅបណ្តាញជាលើកដំបូង នៅប្រទេសកូរ៉េ ដែលជាធម្មតាការជួបជុំបែបនេះ អ្នកគាំទ្រតែងតែមានពាក្យជាច្រើនចង់និយាយ និងជូនការដូជាច្រើនដល់ Idols របស់ពួកគេ។

kep1er ក្នុងពេល Fan sign
kep1er ក្នុងពេល Fan sign
kep1er ក្នុងពេល Fan sign
kep1er ក្នុងពេល Fan sign
kep1er ក្នុងពេល Fan sign
kep1er ក្នុងពេល Fan sign

ដូចគ្នានេះដែរ សមាជិកទាំង ៨ នាក់របស់ ក្រុម kep1er សុទ្ធតែទទួលបានអំណោយពីអ្នកគាំទ្រ លើកលែងតែ Bahiyyih បែជាមិនទទួលបានអ្វីទាល់តែសោះ ក្នុងពេលនោះតារាស្រីរូបនេះ បានត្រឹមតែញញឹមទាំងបង្ខំ មើលទៅអំណោយសមាជិកផ្សេងទៀត ដែលពួកគេទទួលបាន។

ក្រោយពេល រូបភាព​និងវីដេអូ ដែល Bahiyyih មិនទទួលបានអំណោយពីហ្វេនជនជាតិកូរ៉េ ផ្សព្វផ្សាយនៅលើបណ្តាញសង្គម មានហ្វេនអន្តរជាតិជាច្រើន សម្តែងក្តីអាណិតអាសូរដល់នាង ថែមទៀតបញ្ចេញមតិថា មិនឲ្យនាងបារម្ភ ឬខូចចិត្ត ព្រោះទោះជានាងគ្មានហ្វេនជាជនជាតិកូរ៉េ តែនាងនៅមានហ្វេនអន្តរជាតិជាច្រើន ព្រោះ Bahiyyih ធ្លាប់ទទួលបានការបោះឆ្នោតលេខ ១ សម្រាប់អ្នកគាំទ្រមកពី ១១៥ ប្រទេសឯណោះ៕

Bahiyyih
Bahiyyih

ប្រភព : Internet

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T