សិង្ហបុរី៖ កាលពីប៉ុន្មានថ្ងៃមុននេះ ម្ចាស់ផ្ទះមួយខ្នង (មិនបញ្ចេញឈ្មោះ) មកពីតំបន់ Kranji នៃប្រទេសសិង្ហបុរី បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទាំងលើបណ្ដាញសង្គម និងអ្នកជិតខាង ដោយសារតែមានវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញឲ្យឃើញពីសកម្មភាពរូបសំណាកព្រះដ៏ធំមួយ ពណ៌មាស ត្រូវបានស្ទូចសណ្ដោងឡើងទៅកាន់ជាន់ទី១នៃផ្ទះ និងដាក់តាំងកន្លែងរាលហាល ដើម្បីទទួលបានលាភជ័យ នាថ្ងៃចូលឆ្នាំចិន២០២២ខាងមុខ។
ជាក់ស្ដែង ម្ចាស់ផ្ទះផ្ទាល់បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថា រូបសំណាកព្រះនេះ មានកម្ពស់៦ម៉ែត្រ និងត្រូវបានធ្វើឡើងពី Polyfoam ជាស្នោពពុះខ្យល់ពពុះរឹង ដែលធន់នឹងសំណើម និងពន្លឺ។ ហើយគាត់ ព្រមទាំងគ្រួសារបានចំណាយពេលពីរខែមុនថ្ងៃចូលឆ្នាំចិន ដើម្បីឲ្យគេសាងសង់រូបសំណាកព្រះនៃទ្រព្យសម្បត្តិ និងក្រៅពីរូបសំណាក គាត់ក៏បានដាក់តាំងនូវរូបសំណាកផ្លែក្រូចធំៗចំនួន៦ផ្លែ ផ្កា និងមេអំបៅធំនៅខាងក្រៅផ្ទះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកទៅកាន់អ្នកជិតខាងប៉ុន្មាននាក់វិញ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញរូបសំណាកដ៏ធំផុសឡើង និងតែងតែងាកមើលរាល់ពេលបើកបរឆ្លងកាត់ទៀតផង។
យ៉ាងណាមិញ នៅពេលមេឃងងឹតឈានចូលមកដល់ រូបសំណាកព្រះ បូករួមទាំងការតុបតែងខាងមុខផ្ទះ មានភ្លឺពណ៌ចម្រុះយ៉ាងស្រស់ស្អាត ដែលមើលទៅដូចជាកន្លែងកម្សាន្តមួយអីចឹងដែរ៕
ប្រភព: Mothership
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖