បរទេស៖ Neymar បានប្រាប់ថាទោះលះបង់ជីវិតនៅលើទីលានក៏គាត់ហ៊ានដែរ ឱ្យតែបានលេងក្រោមការដឹកនាំរបស់លោក Thomas Tuchel, មិនត្រឹមតែប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល បានលើកសរសើរគ្រូបង្វឹករូបនេះថាជាបុរសដ៏អស្ចារ្យទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Neymar បានផ្លាស់ពី Barcelona មកចូលរួមជាមួយ Paris Saint-Germain នៅឆ្នាំ ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាចំនួន ២២២ លានអឺរ៉ូ ឬប្រមាណជា (២៥២ លានដុល្លាអាមេរិក) ហើយកាលនោះតារាឆ្នើមវ័យ ២៩ ឆ្នាំក៏បានរួមក្រុមជាមួយលោក Tuchel ២ រដូវកាលផងដែរ មុនពេលគ្រូបង្វឹករូបនេះចាកចេញទៅ Chelsea។

ដកស្រង់ពាក្យសម្តីដើម Neymar បាននិយាយយ៉ាងដូច្នេះថា៖
លោក Thomas Tuchel? ខ្ញុំហ៊ានលះបង់ជីវិតរបស់ខ្ញុំនៅលើទីលានដើម្បីលោក Thomas Tuchel។ គាត់គឺជាបុរសដ៏អស្ចារ្យ៕
ប្រភព៖ Just Football