នោះៗ! ទ្រាំលែងបាន Rangnick បានស្នើសុំថ្នាក់លើ Man UTD ឱ្យលក់កីឡាកររបស់ខ្លួន៣នាក់នេះចេញជាប្រញាប់

//s9.kh1.co/7a/7a3d223bb2bd2ad468e31c4d9387dac23eb44ff5.jpg
កីទ្បា

 ២៣-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ទ្រាំលែងបាន Rangnick បានស្នើសុំថ្នាក់លើ Man UTD ឱ្យលក់កីឡាកររបស់ខ្លួន៣នាក់នេះចេញជាប្រញាប់

បរទេស៖ លោក Ralf Rangnick ហាក់មានការខកចិត្តចំពោះផែនការរបស់លោកក្នុងការកែប្រែស្ថានភាពរបស់ Manchester United ហើយបើតាមរបាយការណ៍បានឱ្យដឹងថាលោកបានស្នើសុំថ្នាក់លើក្លិបឱ្យលក់កីឡាកររបស់ខ្លួន ៣ នាក់ចេញនៅខែ មករា នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ គ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ បានជួបស្ថានភាពគ្រប់បែបយ៉ាងក្នុងការស្នាក់នៅទឹកដី Old Trafford, ទោះបីជាមួយរយៈចុងក្រោយនេះលោកហាក់ដឹកនាំ Man UTD ឱ្យទទួលបានលទ្ធផលល្អគួរសមក៏ដោយ ក៏លោកនៅតែមិនទាន់ពេញចិត្តខ្លាំងដែរ។

រូបភាព
រូបភាព

យ៉ាងណាមិញ កំលុងពេលដឹកនាំរបស់លោក Rangnick មានកីឡាករមួយចំនួនបានស្នើសុំចាកចេញ ដោយសារពួកគេមិនសប្បាយចិត្តចំពោះការទទួលបាននាទីលេងតិចតួច, ប៉ុន្តែរហូតមកដល់ពេលនេះ Man UTD មិនទាន់បានលក់កីឡាករណាចេញសូម្បីម្នាក់ទេ។

រូបភាព
រូបភាព

យោងតាមការចុះផ្សាយរបស់កាសែត SportBild បានឱ្យដឹងថា Anthony Martial គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣ នាក់ដែលលោក Rangnick ពេញចិត្តឱ្យលក់ចេញ, ខណៈ Paul Pogba និង Edinson Cavani ក៏ Man UTD កំពុងសម្លឹងរកទីផ្សារលក់ចេញនៅខែ មករា នេះផងដែរ៕

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T