ល្អគន់បោះគេមែន! មេីលតួឯកប្រុសចំណូលថ្មីរូបនេះ កំពុងទាក់ចិត្តហ្វេនគ្រប់គ្នា

//s9.kh1.co/af/afe6b9787264786c88718254a56a0f3630d00585.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ល្បីពេញបណ្ដាញសង្គម ជាមួយនឹងមុខមាត់ តារាចំណូលថ្មី ដែលមានភាពស្រស់សង្ហា និងកំពុងតែក្ដោបបានដំណែងតួឯកប្រុសក្នុងខ្សែភាពយន្តដ៏ល្បី

ភ្នំពេញ៖ បច្ចុប្បន្ននេះ នៅក្នុងវិស័យខ្សែភាពយន្តខ្មែរ កាន់តែមានប្រជាប្រិយភាព ព្រមទាំងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយពួកគេបានមើលឃើញពីទេពកោសល្យសម្ដែងពីតួអង្គជាច្រើន បច្ចេកទេសនៃការថត ក៏ដូចជាការដឹកនាំ ដែលធ្វើឲ្យរឿងនីមួយៗកាន់តែមានគុណភាព។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រៅពីសមត្ថភាពហើយ ភាពស្រស់ស្អាតនៃរូបសម្រស់របស់តួអង្គ ក៏ជាផ្នែកមួយដ៏សំខាន់ដែលអាចទាក់ទាញអ្នកទស្សនាកាន់តែច្រើនឡើង ថែមទៀត។ ហើយថ្មីៗនេះ ស្រាប់តែមានការបង្ហាញពីមុខមាត់របស់តួឯកប្រុសថ្មីមួយ នៅលើបណ្ដាញសង្គម ដែលមានឱកាស ក្ដោបបានតំណែងជា​ឯកប្រុសប្រុស ក្នុងខ្សែភាពយន្តប្រចាំស្ថានីយ៍ប៉ុស្ត៏ទូរទស្សន៍ដ៏ល្បី ផងដែរ។ 

នៅក្នុងនោះ តារាប្រុសចំនូលថ្មីរូបនេះ មានឈ្មោះថា Heng MengKhun និងមានមុខមាត់ រូបរាងដ៏ស្រស់សង្ហា ដែលកំពុងទាញយកអារម្មណ៍ទស្សនិកជនជាច្រើន ដែលមើលទៅពិតជាមានភាពសាកសមទៅនឹងតំណែងតួឯកប្រុស ខណៈដែលទទួលបានការសរសើរយ៉ាងលើសលប់ ព្រមទាំងសង្ឃឹមថា រូបលោកនឹងខិតខំប្រឹងប្រែងដើរតួនាទីឲ្យបានល្អបំផុត និងមិនធ្វើឲ្យប្រិយមិត្តមានការខកបំណងនោះឡើយ៕

ប្រភព៖ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ

សូមទស្សនារូប​ភាពខាងក្រោម៖ 

Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Heng MengKhun
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T