Gundogan ចុចឈ្មោះកីឡាករ៣រូបនេះល្អជាងគេនៅលើលោកនាពេលបច្ចុប្បន្ន

//s9.kh1.co/c8/c8b1edd92757db7e864f93ee5af831b414f4f7fe.jpg
កីទ្បា

 ២២-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

IIkay Gundogan ជ្រើសរើសកីឡាករល្អបំផុតទាំង៣រូបនាពេលបច្ចប្បន្ន

អឺរ៉ុប៖​ ខ្សែបម្រើក្លិប Manchester City កីឡាករ IIkay Gundogan មិនបានចុចឈ្មោះកីឡាករ Cristiano Ronaldo និង Lionel Messi ឡើយក្នុងបញ្ជីឈ្មោះកីឡាករល្អបំផុតទាំង ៣ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ IIkay Gundogan
  កីឡាករ IIkay Gundogan

ផ្ទុយទៅវិញ កីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើបានជ្រើសរើសកីឡាករ Robert Lewandowski, Mohamed Salah និង Karim Benzema ដែលសុទ្ធសឹងមានតួនាទីខ្សែប្រយុទ្ធ។

កីឡាករ Robert Lewandowski, Mohamed Salah និង Karim Benzema
កីឡាករ Robert Lewandowski, Mohamed Salah និង Karim Benzema

ការពិតដែល​ Gundogan មិនបានចុចឈ្មោះ Ronaldo និង Messi នៅក្នុងកីឡាករកំពូលទាំងបីរបស់គេមិនមែនជារឿងចៃដន្យនោះទេ។ តារាឆ្នើមទាំងពីរបានបង្ហាញសញ្ញាយ៉ាងច្បាស់អំពីការធ្លាក់ទម្រង់លេងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការឈ្នះពានរង្វាន់ Ballon d'Or លើកចុងក្រោយរបស់ Ronaldo នៅក្នុងឆ្នាំ២០១៧ ហើយ ត្រូវបានចាកចេញពី Top-3 នៃការប្រជែងយកពានរង្វាន់ខាងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០១៨ ផងដែរ។ ងាកមកកាន់ Messi វិញចាប់តាំងពីផ្លាស់មកកាន់ Paris Saint Germain មក យើងសង្កេតឃើញថាចំនួនស្ថិតិគ្រាប់បាល់របស់គេធ្លាក់ចុះមែនទែន៕

កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T