អីក៏ម៉្លេះៗ! ជើងខ្លាំង Chelsea ម្នាក់នេះទាមទារប្រាក់សរុបជាង៤៦លាន បើចង់ឲ្យគេចុះកុងត្រាថ្មី

//s9.kh1.co/a9/a97f3a1299cc9c16e9e9d8c29230216df599ebae.jpg
កីទ្បា

 ២២-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កីឡាករ Chelsea ម្នាក់នេះទាមទារកញ្ចប់ទឹកប្រាក់ជាង៤៦លាន ដើម្បីបន្តកុងត្រាថ្មី

អង់គ្លេស៖ ក្លិបតោខៀវ Chelsea កំពុងព្យាយាមបញ្ចុះបញ្ចូល ខ្សែការពារ Antonio Rudiger ឲ្យបន្តកុងត្រាថ្មី ប៉ុន្តែកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះបានទាមទារកញ្ចប់ទឹកប្រាក់សរុបចំនួនលើសពី៤៦លានផោន(ស្មើនឹងប្រមាណ៦២.៤លានដុល្លារ) ដោយសរុបទាំងថ្លៃ​​ផ្សេងៗ បើសិនជាចង់ឲ្យគេស្នាក់នៅទឹកដី Stamford Bridge បន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Antonio Rudiger
  ខ្សែការពារ Antonio Rudiger

Rudiger បានក្លាយជាកីឡាករម្នាក់ដែលលោក Thomas Tuchel ចូលចិត្តដាក់ឲ្យលេងក្នុងតំបន់ការពារដូច្នេះហើយទើបក្លិបមិនចង់បាត់បង់គេឡើយខណៈដែល Rudiger នឹងអស់កុងត្រានៅចុងបញ្ចប់រដូវកាលនេះហើយ។

  ខ្សែការពារ Antonio Rudiger
  ខ្សែការពារ Antonio Rudiger

Chelsea ព្យាយាមផ្ដល់ប្រាក់ឈ្នួលដល់គេចំនួន ១៣៥០០០ផោន(ស្មើនឹងប្រមាណ១៨៣,១៤៧ ដុល្លារ) ក្នុងមួយសប្តាហ៍ប៉ុន្តែគេចង់បានច្រើនជាងនេះ។

  ខ្សែការពារ Antonio Rudiger
  ខ្សែការពារ Antonio Rudiger

ខណៈពេលនោះដែរក្លិបជាច្រើនដូចជា Manchester United, Juventus, Paris Saint-Germain និង Bayern Munich សុទ្ធតែចាប់អារម្មណ៍ចង់បាន ខ្សែការពារ Antonio Rudiger ទាំងអស់៕

  ខ្សែការពារ Antonio Rudiger
  ខ្សែការពារ Antonio Rudiger

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T