អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Michael Owen បានផ្តាំផ្ញើទៅកាន់ក្រុមបិសាចក្រហម កុំឲ្យរំពឹងទៅលើការសង្គ្រោះបាល់របស់អ្នកចាំទី David De Gea មួយមុខខ្លាំងពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ឆ្លងកាត់ការប្រកួតពាក់កណ្តាលរដូវកាលនេះ អ្នកចាំទីសញ្ជាតិអេស្ប៉ាញខាងលើ ជា កីឡាករដែលអាចសង្គ្រោះបាល់បានច្រើនដងជាងគេនៅក្នុងក្របខណ្ឌ Premier League (សង្គ្រោះបាល់បាន៨២ដង) ពោលច្រើនជាង Ederson និង Alisson បូកបញ្ចូលគ្នាទៅទៀត។

Owen បាននិយាយថា៖
បន្ទាប់ពីបរាជ័យក្នុងការទប់ទល់នឹងការនាំមុខពីរគ្រាប់ទល់នឹង Aston Villa គឺ Man Utd បានទទួលជ័យជម្នះលើ Brentford កាលពីថ្ងៃពុធ។ ពួកគេមើលទៅស្ថិតនៅក្នុងទម្រង់លេងដ៏ល្អឆ្ពោះទៅមុខ ប៉ុន្តែពួកគេធ្វើឲ្យមានគ្រាប់បាល់របូតច្រើនពេក។ De Gea មានទម្រង់លេងដ៏អស្ចារ្យក្នុងប៉ុន្មានសប្តាហ៍នេះ ប៉ុន្តែអ្នកមិនអាចពឹងផ្អែកលើគាត់ដើម្បីសង្គ្រោះអ្វីៗទាំងអស់នោះទេ៕

ប្រភព៖ sportskeeda