អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ខ្សែបម្រើ Bruno Fernandes នឹងយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិប Manchester United ព្រោះគេសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Old Trafford ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិព័រទុយកាល់នេះត្រូវបានគេចាត់ទុកថាជាតារាឆ្នើមម្នាក់ក្នុងក្រុមដោយនៅ Man UTD បានទិញយកគេពី Sporting Lisbon កាលឆ្នាំ២០២០ និងបានចុះកុងត្រារហូតដល់ឆ្នាំ២០២៦។

យ៉ាងណាមិញ Man UTD នៅតែចង់ចរចាបន្តកុងត្រាថ្មីចងជើងរូបគេដោយ Fernandes ចង់បានប្រាក់ឈ្នួលខ្ពស់ជាងនេះព្រោះសព្វថ្ងៃគេរកមិនបានស្មើ ខ្សែបម្រើ Paul Pogba ឡើយ។

ដោយឡែក អ្នកកាសែត Fabrizio Romano បានថ្លែងពីស្ថានភាពរបស់ Fernandes ប្រាប់ FIVE ថា៖
គេនឹងចុះកុងត្រាថ្មីតែត្រូវប្រើពេលបន្តិចទៀត។ ពួកគេបានដំណើរការលើការងារនេះតាំងពីខែកក្កដាមកម៉្លេះ ប៉ុន្តែវារាងយឺតយ៉ាវក៏ដោយសារក្លិបមានរឿងជាច្រើនដែលត្រូវធ្វើ ទាក់ទងនឹងការទិញយក Varane, Sancho និង Ronaldo ។ បន្ទាប់មក Ole ក៏ត្រូវបណ្ដេញចេញ ដូច្នេះទើបការចរចាបន្តកុងត្រាថ្មីដល់គេវារាងយឺតយ៉ាវ។ ប៉ុន្តែគេចង់ស្នាក់នៅទីនោះបន្ត ហើយ Bruno ពិតជាសប្បាយចិត្តណាស់ក្នុងការស្នាក់នៅ Manchester។ ខ្ញុំជឿជាក់ថាគេនឹងបន្តកុងត្រាថ្មី។

ប្រភព៖ sportskeeda