អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានទម្លាយឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងស្រពេចស្រពិលក្នុងការបង្ហាញខ្លួនទល់នឹង West Ham United រាត្រីនេះដោយសារបញ្ហារបួសក។
ជាការពិតណាស់ កីឡាករវ័យ ៣៦ ឆ្នាំខាងលើមិនសប្បាយចិត្តនោះទេដែលត្រូវបានប្តូរចេញក្នុងជ័យជម្នះ ៣ទល់នឹង១ លើ Brentford កាលពីរាត្រីថ្ងៃពុធ ប៉ុន្តែ នៅពេលនេះក្លិបបានបញ្ជាក់ថ រូបគេមានបញ្ហារបួសកអំឡុងពេលប្រកួត។
លោក Rangnick បាននិយាយថា៖
Ronaldo គឺ ជាបញ្ហាចោទដោយសារតែគាត់មានបញ្ហានៅករបស់គាត់។ គាត់បានទទួលការព្យាបាលពីម្សិលមិញរយៈពេលពីរបីម៉ោង ហើយ យើងនឹងត្រូវរង់ចាំមើលថាគាត់មានអារម្មណ៍យ៉ាងណានៅថ្ងៃនេះ៕
ប្រភព៖ metro