អង់គ្លេស៖ លោក Jamie Carragher ដែលជាអតីតកីឡាកររបស់ក្លិប Liverpool បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi ធ្លាប់បានផ្ញើសារមកលោកនិងថាលោកគឺជាសត្វលាបន្ទាប់ពីលោកបានរិះគន់ថាគេមិនសមនឹងឈ្នះពាន Ballon d'Or នៅឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន Copa America ហើយក្នុងឆ្នាំ២០២១ជាមួយគ្នានោះគេក៏បានលើកពាន Copa Del Rey ជាមួយ Barcelona ផងដែរ។ក្រោយ Messi ទទួលបាន Ballon d'Or លើកទី៧គឺ មានមតិរិះគន់ជាច្រើនបានផ្ទុះឡើងថាគេមិនសមនឹងឈ្នះទេ។

Carragher ដែលជាអ្នកវិភាគនៅ Sky Sports បានថ្លែងក្នុងកម្មវិធី Friday Night Football ថា៖
វាជាថ្ងៃដែលពួកយើងបានថតកម្មវិធី Monday Night Football ហើយខ្ញុំបានទទួលសារផ្ទាល់ខ្លួនមួយក្នុង Instagram ។ គឺ Messi ខ្លួនឯងដែលផ្ញើសារមកខ្ញុំតែខ្ញុំនឹងមិនបង្ហាញសារនោះទេ តែគេបានហៅខ្ញុំថាជាសត្វលា។

ប្រភព៖ dailymail