អេស្ប៉ាញ៖ នាយកប្រតិបត្តិក្លិប Barcelona លោក Alemany បានលើកឡើងថា ក្រុមអ្នកមានបុណ្យនឹងដាក់លក់កីឡាករ Osmane Dembele ឲ្យបានមុនថ្ងៃទី៣១ ខែមករានេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ តែងតែមានព័ត៌មានរកាំរកុះជាមួយ Barcelona ដោយលេចឮថារូបគេបានទាមទារឡើងប្រាក់ឈ្នួល ខណៈ សំណើនេះត្រូវបានបដិសេធពីសំណាក់ថ្នាក់លើ កើតឡើងជាបញ្ហាធំរហូតដល់ថ្នាក់នាយកប្រតិបត្តិក្លិបលើកឡើងដូចខាងលើ។

លោក Alemany បាននិយាយថា៖
វាច្បាស់ណាស់ថា Dembélé មិនចង់បន្តជាមួយ Barcelona ទេ។ គាត់មិនចង់ក្លាយជាផ្នែកនៃគម្រោងរបស់យើងទេ។ យើងបានប្រាប់ Dembélé ថា គាត់ត្រូវតែចាកចេញភ្លាមៗ។ យើងរំពឹងថាគាត់នឹងត្រូវបានលក់ចេញមុនថ្ងៃទី ៣១ ខែមករានេះ៕

ប្រភព៖ Fabrizio Romano