លេងនុយធំ! ម្ចាស់ក្លិប Chelsea គ្រោងជះលុយ ១៣០លានអឺរ៉ូដើម្បីឆក់យកគីបហ្ស៊ីនរបស់ Barca ៣រូបនេះ

//s9.kh1.co/f7/f71c5d07bdc53bba9c90260e74e300f28cf88801.jpg
កីទ្បា

 ២០-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ម្ចាស់ក្លិប Chelsea គ្រោងជះលុយ ១៣០លានអឺរ៉ូដើម្បីឆក់យកគីបស៊ីនរបស់ Barca ៣រូបនេះ

បរទេស៖ ម្ចាស់ក្លិប Chelsea លោក Roman Abramovich សង្ឃឹមយ៉ាងមុតមាំថា ក្លិបរបស់លោកនឹងអាចចុះកុងត្រាយកបានតារាឆ្នើមរបស់ Barcelona ៣ រូបក្នុងនោះមាន Frenkie de Jong, Gavi និង Sergio Dest, នេះបើយោងតាមរបាយការណ៍នៅបរទេសដែលទើបចុះផ្សាយកំលុងពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/ed/ed6eda4aa9290c2488141d7b18f0a0051c8a71bb.jpg

ជាការពិតណាស់ Chelsea ឥឡូវកំពុងតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន ១២ ពិន្ទុ ហើយអ្នកចាត់ការលោក Thomas Tuchel ហាក់ត្រូវការកីឡាករដែលមានគុណភាពខ្លាំង ដើម្បីជួយក្រុមរបស់លោកក្នុងការប្រជែងពាន Premier League ឡើងវិញ។

https://s9.kh1.co/__image/w=650,h=471,q=100/eb/ebf4bb3334f27e48b4321dda2e706d4d9e1e4ce5.jpg

យោងតាមសេចក្តីរាយការណ៍របស់កាសែត El Nacional បានឱ្យដឹងថា ដោយសារលោក Abramovich មើលឃើញពីវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនៅ Barca, ដូច្នេះលោកកំពុងឆ្លៀតឱកាសនេះដើម្បីចុះកុងត្រាយកកីឡាករវ័យក្មេងដែលមានសក្តានុពលរបស់ក្រុមអ្នកមានបុណ្យ ៣ នាក់ ក្នុងនោះមាន De Jong, Gavi និង Dest, ខណៈកីឡាករទាំង ៣ នាក់នេត្រូវបានគេដឹងថាមានតម្លៃសរុបចំនួន ១៣០ ១៣០លានអឺរ៉ូ ឬប្រមាណជា (១៤៨ លានដុល្លាអាមេរិក)៕

https://s9.kh1.co/__image/w=650,h=366,q=100/d2/d2730628351e48b412f6d3e764841776e6e5b5d3.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ce/ce44551595159b8a3a1c9db65e2927a7db01aad7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/80/80b0b0e55cdca44679e8f494c5019c3149acf639.jpg

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T