តារាសម្តែងបារាំង Gaspard Ulliel ធ្លាប់មកថតខ្សែភាពយន្តនៅកម្ពុជា ទទួលម.រ.ណ.ភាពហើយ

//s9.kh1.co/34/3431324a5665c4fb857b1519079fb264fbf133d8.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

លោក Gaspard Ulliel ដែលធ្លាប់បានមកសម្តែងនៅប្រទេសកម្ពុជាយើងកាលពីកំឡុងឆ្នាំ២០០០ជាង បានទទួលមរណភាពហើយ ដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ។

បារាំង៖ នាពេលថ្មីៗនេះ សារព័ត៍មានល្បីជាច្រើនបានចុះផ្សាយថាសតារាសម្តែងបារាំង លោក Gaspard Ulliel ដែលធ្លាប់បានមកសម្តែងនៅប្រទេសកម្ពុជាយើងកាលពីកំឡុងឆ្នាំ២០០០ជាង បានទទួលមរណភាពហើយ ដោយសារគ្រោះថ្នាក់ឧប្បត្តិហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមការអះអាងរបស់សំណាក់គួ្រសារតារាប្រុសវ័យ៣៧ឆ្នាំរូបនេះ បានបញ្ជាក់ប្រាប់ថា រូបគេបានស្លា.ប់ កាលពីថ្ងៃពុធ ម្សិលមិញនេះ ដោយសារគ្រោះថ្នាក់ជិះស្គីនៅលើភ្នំThe Alps រួចមក។ តាមរបាយការណ៍បានបញ្ជាក់ថាលោកបានជិះស្គីនៅថ្ងៃអង្គារហើយបានបុកគ្នាជាមួយមនុស្សម្នាក់ផ្សេងទៀត ដែលបណ្តាលឱ្យគាត់បានរងត្រង់ចំណុចក្បាល សូម្បីខួរក្បាលលោកក៏ត្រូវបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរផងដែរ ហើយត្រូវបានគេបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Grenoble ភ្លាមៗ។ រំលងបានមួយថ្ងៃ លោកក៏បានស្លា.ប់ទាំងនៅវ័យក្មេង។

ប៉ុន្តែបុរសម្នាក់ដែលប៉ះទង្គិចជាមួយ លោក Gaspard Ulliel នោះមានសភាពដូចជាធម្មតា ដោយលោកមិនបានបញ្ជូនទៅមន្ទីរពេទ្យនោះ ដែលធ្វើប៉ូលីសបានបើកការស៊ើបអង្កេតចំពោះរឿងក្តីនេះផងដែរ។

គួររម្លឹកដែរថា លោក Gaspard Ulliel ធ្លាប់មកមកខេត្តកំពង់សោម ប្រទេសកម្ពុជា ដើម្បីចូលរួមថតខ្សែភាពយន្ត The Sea Wall ដែលមានអ្នកដឹកនាំរឿងជនជាតិខ្មែរជាលោក Rithy Panh ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

   លោក Gaspard Ulliel (កាលនៅរស់)
   លោក Gaspard Ulliel (កាលនៅរស់)
   លោក Gaspard Ulliel ក្នុងរឿង The Sea Wall (កាលនៅរស់)
   លោក Gaspard Ulliel ក្នុងរឿង The Sea Wall (កាលនៅរស់)
   លោក Gaspard Ulliel ក្នុងរឿង The Sea Wall (កាលនៅរស់)
   លោក Gaspard Ulliel ក្នុងរឿង The Sea Wall (កាលនៅរស់)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T