ចាប់អារម្មណ៍ខ្លាំង! តួអង្គក្មេង កូនឡាំយ៉ង បានបង្ហាញខ្លួនជា Trainer របស់ក្រុមថ្មី រួមទ្រនំ BTS

//s9.kh1.co/5d/5d6cf27452a5f3291eaf36f6dd4cce3c35029396.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

សមាជិកម្នាក់ឈ្មោះ Yorch បានបង្ហាញខ្លួន ជា Trainer របស់ក្រុមថ្មី រួមទ្រនំ BTS ដែលត្រូវបានស្គាល់ថាជា តួអង្គក្មេង សម្តែងជាកូនឡាំយ៉ង

កូរ៉េខាងត្បូង៖ ហាក់បីដូចជាក្រុមថ្មីរបស់ផលិតកម្ម Big Hit Entertainment នាពេលខាងមុខ នៃក្រុម Trainee A បានបង្ហាញសមាជិកទាំង ៧ នាក់ជាផ្លូវការហើយ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកស្តែង នៅថ្ងៃទី ២០ ខែមករា Jo Woo Chan សមាជិកក្រុម Trainee A បានប្រារព្ធខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់លោកជាមួយសមាជិករួមក្រុម ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញសង្គមទៀតផង។

អ្វីដែលចាប់អារម្មណ៍នោះ គេត្រូវបាន កត់សម្គាល់ថា មានអ្នកហ្វឹកហាត់ម្នាក់ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានសមាជិកម្នាក់ ជាជនជាតិថៃ មិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀតថា រូបគេបានចូលប្រឡុកសិល្បៈ ចាប់តាំងពីកុមារភាព។

ក្នុងនោះ សមាជិកម្នាក់ឈ្មោះ Yorch ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងចំណោមអ្នកគាំទ្រ K-Pop របស់ថៃក្នុងនាមជាតារាសម្តែង ក៏ដូចជាម៉ូដែលថៃ។ ឈ្មោះពេញរបស់លោកគឺ Yorch Yongsin Wongpanitnont ហើយគាត់កើតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០០២។

ទៀតសោត Yorch បានចាប់ផ្តើមផ្សព្វផ្សាយនៅថៃ-កម្សាន្ត កាលអាយុ ១០ ឆ្នាំមកម្លេះ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ជា តួអង្គ កូនរបស់ឡាំយ៉ង ឈ្មោះថា អាវ៉ាន់ ដែលសម្តែងក្នុងរឿង «មាសទឹកដប់» ក៏ដូចជារឿងភាគជាច្រើនទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាពក្នុងរឿង នាងឡាំយ៉ង
រូបភាពក្នុងរឿង នាងឡាំយ៉ង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T