រៀបការបែបណា? គូស្នេហ៍ឥណ្ឌានេះ នឹងប្រារព្ធពិធីមង្គលការ ដែលឪពុកចែកឋានបាត់ហើយ អាចចូលរួមបានទៀត

//s9.kh1.co/ac/ac04a790d1dfc2e9539fb0f34470477fbdf10e96.jpg
សង្គម

 ២០-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ប្រារព្ធពិធីមង្គលការរបស់ពួកគេទាំងពីរ តាមរយៈបច្ចេកវិទ្យាពិភពនិម្មិត Metaverse លក្ខណៈបែបបរិយាកាសដូចក្នុងរឿងដ៏ល្បីល្បាញ “Harry Potter” នាថ្ងៃទី០៦ ខែកុម្ភៈខាងមុខនេះ។

ឥណ្ឌា៖ គូស្នេហ៍ជនជាតិឥណ្ឌាមួយគូ មកពីរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌា នឹងប្រារព្ធពិធីមង្គលការរបស់ពួកគេទាំងពីរ តាមរយៈបច្ចេកវិទ្យាពិភពនិម្មិត Metaverse លក្ខណៈបែបបរិយាកាសដូចក្នុងរឿងដ៏ល្បីល្បាញ “Harry Potter” នាថ្ងៃទី០៦ ខែកុម្ភៈខាងមុខនេះ ដោយសារតែមានវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Dinesh Sivakumar អាយុ២៤ឆ្នាំ និងគូដណ្ដឹងអាយុ២៣ឆ្នាំ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវកេត្តិយសប្រមាណរាប់ពាន់នាក់ ខណៈភ្ញៀវចំនួនជាង២,០០០នាក់បានបញ្ជាក់ពីការចូលរួម។ ហើយដំបូងឡើយ គាត់គិតថា ការរៀបការតាមកម្មវិធី Zoom មានជាច្រើនគូមកហើយ ទើបគាត់ចង់ធ្វើឲ្យកាន់តែពិសេស ដូច្នេះក៏ជ្រើសរើសយកការរៀបការតាមពិភពនិម្មិតតែម្ដង ដែលវាមានភាពងាយស្រួលជាខ្លាំង ដោយភ្ញៀវទាំងអស់អាចជ្រើសរើសតួអង្គតុក្កតា ដាក់ឈ្មោះរៀងៗខ្លួន និងតុបតែងខ្លួនតាមចំណង់ចូលចិត្ត។

យ៉ាងណាមិញ បុរសជាកូនកំលោះផ្ទាល់ ជាសហការីគម្រោងនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា និងបានធ្វើការណែនាំ រួមទាំងពន្យល់ពីពិភពនិម្មិតដល់ក្រុមគ្រួសារ ដូច្នេះគ្មានការជំទាស់អ្វីឡើយ។ ណាមួយទៀត អ្វីដែលកាន់តែពិសេស គាត់នឹងជ្រើសរើសតួអង្គតុក្កតាម្នាក់ និងតុបតែងឲ្យដូចនឹងឪពុករបស់គូដណ្ដឹង ដើម្បីដាក់ឈរទទួលភ្ញៀវ ដែលឪពុកបានទទួលមរណភាពកាលពីឆ្នាំមុនម៉្លេះ។ អីចឹងហើយ អ្វីៗគ្រប់យ៉ាងនឹងមានភាពដំណើរការយ៉ាងរលូន និងពោរពេញដោយភាពកក់ក្ដៅផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

អនាគតប្ដីប្រពន្ធទាំងពីរនាក់
អនាគតប្ដីប្រពន្ធទាំងពីរនាក់
តួអង្គក្នុងពិភពនិម្មិត របស់អនាគតប្ដីប្រពន្ធទាំងពីរ
តួអង្គក្នុងពិភពនិម្មិត របស់អនាគតប្ដីប្រពន្ធទាំងពីរ
តួអង្គក្នុងពិភពនិម្មិត របស់ឪពុកកូនក្រមុំ 
តួអង្គក្នុងពិភពនិម្មិត របស់ឪពុកកូនក្រមុំ 
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T