កែទៀតហើយ? មុខមាត់ថ្មី កែកុនមិនទាន់ជាស្រួលបួល ម៉ូលីកា ស្អាតថ្នាក់នេះ

//s9.kh1.co/fd/fda1396852056c9ed9464c946293bd35a22f6ea4.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

កែទៀតហើយ? មុខមាត់ថ្មី កែកុនមិនទាន់ជាស្រួលបួល អ្នកលក់ឡេល្បីឈ្មោះ ម៉ូលីកា ស្អាតដល់ថ្នាក់នេះ មើលសឹងមិនស្គាល់ហើយ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់ អ្នកលក់ឡេល្បីឈ្មោះ អ្នកនាង ម៉ូលីកា អតីតតារាចម្រៀងស្រីម្នាក់ ដែលសព្វថ្ងៃនេះ កំពុងមានឈ្មោះបោះសម្លេង និងទទួលភាពជោគជ័យ ក្នុងការលក់អនឡាញនៅស្រុកខ្មែរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកលក់ឡេអនឡាញល្បីឈ្មោះភាគច្រើន សុទ្ធតែមាន រូបសម្រស់ស្រស់ស្អាតមិនធម្មតាឡើយ មិនត្រឹមតែមាន ស្បែកសភ្លឺរលោង សូម្បីតែទម្រង់មុខមាត់ក៏ស្អាតទាំងព្រមផងដែរ។

ទន្ទឹមនឹងនេះ ប្រសិនបើក្រឡេកទៅមើល​ អ្នកនាង​ ម៉ូលីកា វិញ មុខមាត់ប៉ុណ្ណេះ ក៏កែកុនមិនតិចលើកផងដែរ ជាក់ស្តែង ត្រង់ច្រមុះរូបនាងធ្លាប់បង្ហើបកែកុន២ដងរួចមកហើយ មកទល់នឹងពេលនេះទៀត គឺ៣ដងត្រឹមហើយ មិនតែប៉ុណ្ណោះ សូម្បីតែចង្កាក៏ត ភ្នែកក៏កាត់ត្របក តែលទ្ធផលចុងក្រោយនេះ គ្រាន់តែដោះបង់ចេញ មហាជនភ្ញាក់ផ្អើលតែម្តង មើលរូបនាងស្ទើរមិនស្គាល់ ដូចមនុស្ស២នាក់ផ្សេងគ្នា ស្អាតដូចកូនតុក្កតា នេះនៅមិនទាន់ជាសះស្រួលបួលផង ស្អាតថ្នាក់នេះ ចុះទម្រាំជាស៊ុប មិនដឹងស្អាតយ៉ាងណាទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពមុនកែ
រូបភាពមុនកែ
រូបភាពមុនកែ
រូបភាពមុនកែ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
រូបភាពថ្មីៗ
ម៉ូលីកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T