មួយគូទៀតហើយ! ណាត់ជួបគ្នាចំថ្ងៃបិទក្រុង មានអីនៅជាមួយគ្នាយូរៗ ឥឡូវស្រលាញ់គ្នាបាត់

//s9.kh1.co/aa/aa055e2435f9619ffad0d8bbf686e4acdff5cacf.jpg
សង្គម

 ២០-មករា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ទីក្រុងត្រូវបានប្រកាសបិទ ដោយរូបនាងមិនអាចវិលត្រឡប់ទៅផ្ទះវិញ និងត្រូវបង្ខំចិត្តស្នាក់នៅជាមួយគូណាត់ជួបតែម្ដង។

ចិន៖ កាលពីសប្ដាហ៍មុនកន្លងទៅនេះ មាននារីជនជាតិចិនម្នាក់ បានជាប់គាំងនៅផ្ទះជាមួយនឹងបុរសជាគូណាត់ជួបជាលើកដំបូងរបស់នាង ក្រោយពីផ្នែកខ្លះនៃទីក្រុងបានប្រកាសបិទក្រុងភ្លាមៗ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ តែអំឡុងពេលនៅជាមួយគ្នា នាងនិងគូណាត់ជួប ហាក់មិនមានភាពជិតស្និទ្ធជាមួយគ្នាឡើយ និងមើលទៅមិនអាចផ្ដើមទំនាក់ទំនងស្នេហាបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកកាន់នារីម្នាក់ទៀតវិញ មានឈ្មោះថា Zhao Xiaoqing អាយុ២៨ឆ្នាំ បានធ្វើដំណើរចម្ងាយ១៤០គីឡូម៉ែត្រទៅកាន់ Xianyang នៃខេត្ត Shaanxi ដែលជាទីតាំងផ្ទះរបស់គូណាត់ជួបកាលពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២១ ដោយមិនមានគម្រោងស្នាក់នៅឡើយ ព្រោះតែមានអារម្មណ៍ថាមិនសូវស្រួលចិត្ត និងប្លែកៗ ជាមួយនឹងគូណាត់ជួប រួមទាំងសមាជិកគ្រួសារផងដែរ។ តែអ្វីគ្រប់យ៉ាងមិនបានសមស្របតាមការគ្រោងទុកទេ ដោយភ្លាមៗ ទីក្រុងត្រូវបានប្រកាសបិទ ដោយរូបនាងមិនអាចវិលត្រឡប់ទៅផ្ទះវិញ និងត្រូវបង្ខំចិត្តស្នាក់នៅជាមួយគូណាត់ជួបតែម្ដង។

រយៈពេលមួយសប្ដាហ៍ក្នុងការចំណាយពេលរស់នៅជាមួយគូណាត់ជួប ក្រុមគ្រួសារទាំងសងខាង បានព្យាយាមជម្រុញនាង និងគូណាត់ជួបកាន់តែខ្លាំងឡើង តែនាងមិនចង់សម្រេចចិត្តឆាប់រហ័សពេកទេ និងចង់បន្ដមើលចិត្តថ្លើមគ្នាបន្ថែមសិន។ លុះរយៈពេល២០ថ្ងៃក្រោយ ការរស់នៅជាមួយគូណាត់ជួប មានសភាពទៅមុខយ៉ាងរលូន និងសូម្បីតែសមាជិកគ្រួសាររបស់គូណាត់ជួប ក៏ល្អជាមួយនឹងនាងដែរ ដូច្នេះនាងនិងគូណាត់ជួប បានក្លាយទៅជាគូស្នេហ៍នឹងគ្នាហើយ។

យ៉ាងណាមិញ អ្នកទាំងពីរ កំពុងមានគម្រោងភ្ជាប់ពាក្យជាមួយគ្នាជាមុនសិន ពេលដែលការបិទក្រុងបញ្ចប់ និងមានគម្រោងចាប់ផ្ដើមបើកអាជីវកម្មលក់ផ្លែប៉ោមតាមអនឡាញផងដែរ៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T