ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Robinho ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំពីបទរំលោភសេពសន្ថវៈ, នេះបើតាមរបាយការណ៍របស់កាសែត The Mirror។

យោងតាមដំណើរការប្តឹងប្តល់ Robinho ត្រូវបានគេចោទប្រកាន់ពីបទរំលោភបូកទៅលើនារីវ័យ ២២ ឆ្នាំសញ្ជាតិ អាល់បានីម្នាក់នៅក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុង Milan កំលុងឆ្នាំ ២០១៣, ដែលពេលនោះរូបគេកំពុងលេងឱ្យក្រុម AC Milan។

លុះក្រោយមកនៅឆ្នាំ ២០១៧ ទើបអតីតតារាឆ្នើមសញ្ជាតិ ប្រេស៊ីល រូបនេះត្រូវបានតុលាការអ៊ីតាលីកោះហៅចូលមកបំភ្លឺនៅសាលាក្តី, ហើយក៏ចាប់ផ្តើមមានការស៊ើបអង្កេតតាំងពីពេលនោះមក។ យ៉ាងណាមិញ នៅឆ្នាំ ២០២២ នេះតុលាការក៏បានចេញសេចក្តីសម្រេចជាផ្លូវការ ដោយបានកាត់ទោសឱ្យ Robinho ជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំ៕
ប្រភព៖ football-espana