Alves ថា ខ្លួនចង់ឲ្យកីឡាករ៤រូបនេះមកលេងជាមួយខ្លួនមែនទែនទោះពួកគេឈានដល់វ័យ៣០ឆ្នាំប្លាយក៏ដោយ

//s9.kh1.co/72/7265fb603e0a5be6b22f27471d12b06c829f2dae.jpg
កីទ្បា

 ២០-មករា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

Dani Alves ជ្រើសរើស ខ្លួនឯង Ronaldo, Messi និង Zlatan ជា កីឡាករដែលគេចង់លេងជាមួយក្នុងក្រុមតែមួយ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ ខ្សែការពារស្លាបស្តាំ កីឡាករ Dani Alves បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពីរូបគេបានសម្រេចចិត្តវិលត្រឡប់មកកាន់ក្លិប Barcelona វិញ។

  កីឡាករ Dani Alves
  កីឡាករ Dani Alves

ជាការពិតណាស់ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ កីឡាករសញ្ជាតិប្រស៊ីលបានវិលត្រឡប់មកកាន់ Barcelona វិញក្រោយចែកផ្លូវគ្នាជាមួយក្លិបអស់រយៈពេល៦ឆ្នាំ ហើយ ការវិលត្រឡប់មកវិញនេះរូបគេតែងតែទទួលបានឱកាសបង្ហាញខ្លួនជាជម្រើសដំបូងទោះបច្ចុប្បន្នខ្លួនមានវ័យ៣៨ឆ្នាំក៏ដោយ។

កីឡាករ Dani Alves
កីឡាករ Dani Alves

ក្នុងកិច្ចសម្ភាសជាមួយ Catalunya Radio ដែលបានសួររូបគេថា តើរូបគេនឹងចុះហត្ថលេខានាំយកកីឡាករវ័យ៣៨ឆ្នាំមករួមក្រុមដែរឫអត់?

Alves ក៏បាននិយាយថា៖

ខ្ញុំប្រហែលជាស្ទាក់ស្ទើរលុះត្រាតែឈ្មោះរបស់ពួកគេគឺ Dani Alves, Cristiano Ronaldo, Lionel Messi ឬ Zlatan Ibrahimovic។ ពួកគេជាប្រភេទកីឡាករដែលមិនចង់ឲ្យអ្នកដទៃមកប្រាប់ពីពេលវេលាដែលគេត្រូវចូលនិវត្តន៍៕

   កីឡាករ Dani Alves
កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Zlatan Ibrahimovic
កីឡាករ Zlatan Ibrahimovic

ប្រភពmarca

Ker Rithy Reach
T.R

អត្ថបទទាក់ទង

Copyright Mediaload