បរទេស៖ លោក Ralf Rangnick បានលើកសរសើរយ៉ាងខ្លាំងអំពីគុណភាពនៅលើទីលានរបស់ Scott McTominay ហើយបន្ទាប់ពី Manchester United ទទួលជ័យជម្នះទៅលើ Brentford ក្នុងលទ្ធផល ៣-១ គ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ បានមានប្រសាសន៍ថាខ្សែបម្រើរូបនេះគឺជាគំរូនៅក្នុងទម្រង់លេងរបស់លោកសម្រាប់កីឡាករដទៃទៀតនៅក្នុងក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញ McTominay មិនមានការ assist ឬមួយក៏ស៊ុតបញ្ចូលទីណាមួយឡើយ, ផ្ទុយទៅវិញ ៣ គ្រាប់របស់ Man UTD គឺរកបានដោយ A. Elanga, Mason Greenwood និង Marcus Rashford, ប៉ុន្តែលោក Rangnick នៅតែមើលឃើញអំពីចំណុចល្អៗរបស់ខ្សែបម្រើសញ្ជាតិ ស្កុតលែនស៍ និងបានលើកគេជាគម្រូដល់កីឡាករដទៃផងដែរ។

ទាក់ទងនឹងរឿងខាងលើ, លោក Rangnick បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
Scott McTominay គឺជាគំរូដ៏ស័ក្តិសម, ជាមេដឹកនាំដ៏ពិតប្រាកដ ហើយនេះជាចំណុចវិជ្ជមានមួយដែលនឹងអាចជះឥទ្ធិពលដល់កីឡាករដ៏ទៃនៅក្នុងក្រុម៕
ប្រភព៖ Metro