អឺរ៉ុប៖ ខ្សែការពារស្លាបឆ្វេង Dani Alves បានទទូចឲ្យខ្សែប្រយុទ្ធ Lionel Messi គួរតែវិលត្រឡប់មកកាន់ Barcelona វិញដើម្បីបញ្ចប់អាជីពបាល់ទាត់នៅឯកីឡដ្ឋាន Camp Nou។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោយអស់កុងត្រាជាមួយ Barcelona កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ ក៏បានសម្រេចចិត្តផ្លាស់ទៅកាន់ Paris Saint Germain ហើយ ការរំពឹងទុកចំពោះទម្រង់លេងរបស់គេនៅឯទឹកដីបារាំងហាក់មិនសមប្រកបឡើយបន្ទាប់ពីរូបគេទើបតែអាចរកគ្រាប់បាល់បានមួយគ្រាប់ប៉ុណ្ណោះក្នុងក្របខណ្ឌ Ligue 1។

Alves បាននិយាយថា៖
Messi គឺ ជាកីឡាករល្អជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ វាពិតជាចម្លែកណាស់ដែលខ្ញុំមកដល់ Barcelona ហើយ គ្មានវត្តមានរបស់គាត់។ ខ្ញុំធ្លាប់ប្រាប់គាត់ហើយ ថា មិនមានទីកន្លែងណាដែលល្អជាង Barcelona ឡើយ ហើយ នេះជាអ្វីដែលគាត់បានប្រាប់ខ្ញុំ ពេលដែលខ្ញុំធ្លាប់ចាកចេញ។ វាជារឿងដ៏អស្ចារ្យប្រសិនបើគាត់ចូលនិវត្តន៍នៅទីនេះ៕

ប្រភព៖ sportskeeda