អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានលើកឡើងថា Jadon Sancho ជា សមាជិកនៅក្នុងក្រុមបិសាចក្រហមដែលបង្ហាញការលេងបានល្អជាងគេម្នាក់នៅពេលហ្វឹកហាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីដើមរដូវកាលនេះ Man Utd បានចំណាយប្រាក់ចំនួន៧៣លានផោន (ឬប្រមាណ៩៩លានដុល្លារ) ដើម្បីនាំយក Sancho មកកាន់ទឹកដីអង់គ្លេសពី Borussia Dortmund ប៉ុន្តែ រូបគេហាក់មិនទាន់បង្ហាញទម្រង់លេងល្អនៅឡើយទេដោយក្នុងចំណោមការបង្ហាញខ្លួន២៣លើករដូវកាលនេះ រូបគេទើបតែរកបាន២គ្រាប់ និង មិនទាន់បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានម្តងនៅឡើយទេ។

យ៉ាងណាក្តី លោក Rangnick បាននិយាយថា៖
វាជាលីគផ្សេងគ្នា ការប្រកួតប្រជែងខុសគ្នា និង ជាលីគដែលប្រើប្រាស់កាយសម្បទាខ្លាំងជាង។ បច្ចុប្បន្នគាត់មានវ័យ២១ឆ្នាំ និង កំពុងលេងឲ្យក្លិបដែលធំជាងគេមួយនៅលើលោក។ រាល់ពេលដែលខ្ញុំឃើញគាត់ហ្វឹកហាត់ គាត់តែងតែជាកីឡាករឆ្នើមម្នាក់។ យើងអាចផ្តល់ការណែនាំ យើងអាចផ្តល់ដំបូន្មានដល់គាត់ និង បង្ហាញគាត់ថា យើងកំពុងព្យាយាមនាំគាត់តាមផ្លូវនេះ ប៉ុន្តែនៅទីបញ្ចប់ វាអាស្រ័យលើគាត់ក្នុងបោះជំហានបន្ទាប់៕

ប្រភព៖ sportskeeda