អភ័ព្វម្ល៉េះ! ខំរៀនដើម្បីម្តាយ ជោគជ័យហេីយ ស្រាប់តែអ្នកមានគុណជួបរឿងមួយនេះ

//s9.kh1.co/30/3087de9366c9c56c46facf67fdfd7bc855da6483.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

អាណិតសឹងខ្លោចចិត្ត ខំរៀនដើម្បីម្តាយ ពេលកូនជោគជ័យហើយ ស្រាប់តែអ្នកមានគុណជួបរឿងនឹកស្មានមិនដល់មួយនេះទៅវិញ

ហ្វេសប៊ុក÷ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្កមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញការបង្ហោះរបស់ប្អូនប្រុសមួយរូប ដែលគេស្គាល់ថាជាសិស្សទើបតែបញ្ចប់ថ្នាក់បាក់ឌុប និងទទួលបានលទ្ធផលជាប់កាលពីពេលថ្មីៗ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល អមដោយរូបថតបង្ហាញពីទឹកមុខស្រពោន ព្រមទាំងធាតុ និងកំប៉ុងជើងធ្យូងម្តាយ ដែលទើបតែទទួលម.រ.ណភាពកាលពីពេលកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងសារនោះ ប្អូនប្រុសកម្សត់បានសរសេររៀបរាប់យ៉ាងដូច្នេះថា÷

ម្តាយខ្ញុំតែងតែនិយាយលេងមួយខ្ញុំថាបាច់យកAអីទេត្រឹមតែCម៉ែសប្បាយចិត្តណាស់ទៅហើយ ចុះមិចថ្ងៃដែលកូនជោគជ័យមិចគ្មានវត្តមានអ្នកម្តាយនៅក្បែរកូន កូនធ្វើបានហើយអ្នកម្តាយកូនអើយ🥺🥺🥺🙏🙏🙏😭😭😭

ប្រភពហ្វេសប៊ុក

យ៉ាងណាមិញ ជារឿងដ៏គួរឲ្យកត់សម្គាល់ ក្រោយបានឃើញរឿងនេះ មានអ្នកលេងបណ្តាញសង្គមប្រមាណជាងមួយមុឺនពីរពាន់នាក់ បានចុចlike ស្របពេលដែលមហាជន និងអ្នកលេងបណ្តាញសង្គមដទៃទៀតបញ្ចេញមតិដោយលើកទឹកចិត្តឲ្យប្អូនប្រុសខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀតដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

យុវជនកម្សត់ 
យុវជនកម្សត់ 
យុវជនកម្សត់ 
យុវជនកម្សត់ 
យុវជនកម្សត់ 
យុវជនកម្សត់ 
យុវជនកម្សត់ 
យុវជនកម្សត់ 
រូបថតយុវជនកម្សត់ និងអ្នកម្តាយទើបទទួលមរណភាព
រូបថតយុវជនកម្សត់ និងអ្នកម្តាយទើបទទួលមរណភាព
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T