រូបតាលើក្រដាស១០០ដុល្លារ ដែលគ្រប់គ្នាស្រលាញ់ តើដឹងពីគំនិត និងទស្សនៈទាំង១១របស់គាត់ទេ?

//s9.kh1.co/74/743ab7fce09755b0589dab95b3d5aa434a52f69b.jpg
នារី

 ១៩-មករា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែឃើញរូបគាត់នៅលើក្រដាស១០០ដុល្លាមែនទេ? ប៉ុន្តែមានដែលដឹងពីគំនិត និងទស្សនៈដ៏មានតម្លៃជាច្រើនរបស់គាត់ទាំង១១ដែរទេ? បើមិនដឹង ខាងក្រោមនេះ នឹងរៀបរាប់ពីគំនិតនិងទស្សនៈដ៏មានតម្លៃរបស់គាត់។

យល់ដឹង៖ អ្នករាល់គ្នាប្រាកដជាធ្លាប់បានឃើញ រូបរបស់មនុស្សប្រុសវ័យចំណាស់សក់វែងម្នាក់ នៅលើក្រដាសប្រាក់១០០ដុល្លាអាមេរិច ដែលមានដាក់ឈ្មោះពីក្រោមថាFranklin ដែលបានលេចមុខ នៅលើរូបិយប័ណ្ណក្រដាសប្រាក់ធំជាងគេរបស់អាមេរិច ហើយរូបលោកមិនមែនជាមនុស្សធម្មតាម្នាក់ឡើយ គាត់គឺជាស្ថាបនិកសហរដ្ឋអាមេរិច ដែលជាប្រទេសមហាអំណាចនាពេលបច្ចុប្បន្ននេះ លើសពីនេះ គាត់ក៏ជាអ្នកដឹកនាំទាមទារ និងប្រកាសឯករាជ្យ ព្រមទាំងជាអ្នករៀបរៀង ឱ្យមានរដ្ឋធម្មនុញ្ញដំបូងរបស់សហរដ្ឋអាមេរិចទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកFranklin នៅលើក្រដាសប្រាក់១០០ដុល្លា
លោកFranklin នៅលើក្រដាសប្រាក់១០០ដុល្លា

ជាងនេះទៅទៀត លោកមិនត្រឹមតែជាអ្នកនយោបាយម្នាក់ទេ តែលោកក៏ជាអ្នកវិទ្យាសាស្ត្រ អ្នកជំនួញ និងជាអ្នកនិពន្ធ ដែលបានបន្សល់ស្នាដៃ និងទស្សនៈដ៏មានតម្លៃជាច្រើន សម្រាប់អប់រំ ក៏ដូចជាជួយជម្រុញទឹកចិត្តដល់មនុស្សជំនាន់ក្រោយផងដែរ។ ដូច្នេះហើយ គំនិត និងទស្សនៈដ៏មានតម្លៃជាច្រើន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អាចឱ្យអ្នករាល់គ្នាយកទៅប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃបាន។

គំនិតនិងទស្សនៈដ៏មានតម្លៃទាំង១១ របស់លោក Franklin៖

លោកFranklin
លោកFranklin

១. ធ្វើបានល្អ ប្រសើរជាងនិយាយបានល្អ។

២. ខ្ញុំមិនដែលបរាជ័យក្នុងការសាកល្បងទេ ខ្ញុំគ្រាន់តែរកឃើញថា១០០វិធីដែលមិនត្រឹមត្រូវប៉ុណ្ណោះ។

៣. មនុស្សបីនាក់អាចរក្សាការសំងាត់បាន ប្រសិនបើពីរនាក់ក្នុងចំណោមពួកគេស្លា.ប់បាត់។

៤.​ បើអ្នកធ្វើជាខ្លួនសត្វចៀម នោះឆ្កែចចកនឹងស៊ីអ្នកជាមិនខាន។

៥. បើអ្នកចង់ក្លាយជាអ្នកមាន កុំគ្រាន់តែរៀនរកលុយ ប៉ុន្តែត្រូវរៀនពីរបៀបសន្សំផង។

៦. លើលោកនេះគ្មានអ្វីដែលទៀងទាត់ និងប្រាកដប្រជាទេ លើកលែងរបស់ពីរ សេចក្តីស្លា.ប់ និងការបង់ពន្ធ។

៧. យើងត្រូវការបដិវត្តន៍រៀនរាល់២០០ឆ្នាំម្តង ពីព្រោះថាគ្រប់រដ្ឋាភិបាលទាំងអស់នឹងក្លាយជាចាស់ខូច និងពុករលួយបន្ទាប់ពេល២០០ឆ្នាំ។

៨. បើអ្នកមិនបានត្រៀមខ្លួនទេ នោះអ្នកត្រូវត្រៀមដើម្បីទទួលបរាជ័យឱ្យហើយទៅ។

៩. បើអ្នកចង់ទទួលបានអ្វីដែលអ្នកមិនធ្លាប់ទទួល អ្នកត្រូវតែធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ។

១០. ប្រាប់ខ្ញុំ ខ្ញុំនឹងភ្លេច បង្រៀនខ្ញុំ ខ្ញុំនឹងចាំ ឱ្យខ្ញុំចូលរួមធ្វើ ខ្ញុំនឹងបានរៀនសូត្រ។

១១. ការវិនិយោគជាមួយចំណេះដឹង គឺជាការវិនិយោគដែលទទួលបានផលល្អបំផុត៕

ប្រភព khmertodaykh

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T