សម័យកូវីដស្អីក៏មាន! បុរសម្នាក់បែកគំនិត លួចដោះភ្លើងស្តុបនៅតាមផ្លូវ រួចយកទៅលក់ក្នុងអនឡាញ

//s9.kh1.co/10/10ba5242c45a1454a1b96843f5934662b72d1519.jpg
សង្គម

 ១៨-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

បុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ក្រោយបានប្រព្រឹត្តបទល្មើសលួចដោះយកភ្លើង​សញ្ញា​ចរាចរណ៍​នៅតាមផ្លូវសាធារណៈយកទៅលក់ក្នុងបណ្តាញសង្គមអុីនធើណែត។

ឥណ្ឌូណេសុី៖ ប៉ុន្មានថ្ងៃមកនេះមានរឿងចម្លែកមួយកើតឡើងនៅក្នុងទីក្រុងYogyakarta ប្រទេសឥណ្ឌូណេសុី ដោយបុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ក្រោយបានប្រព្រឹត្តបទល្មើសលួចដោះយកភ្លើង​សញ្ញា​ចរាចរណ៍​នៅតាមផ្លូវសាធារណៈយកទៅលក់ក្នុងបណ្តាញសង្គមអុីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បុរសដែលជាជនសង្ស័យខាងលើនេះ មានអាយុ២៧ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីមាន​របាយការណ៍​ថាមានករណីបាត់​ភ្លើង​ស្តុប​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ក្នុង​ស្រុក Umbulharjo កាល​ពី​ថ្ងៃ​សៅរ៍សប្តាហ៍មុននេះ។ ចំណែកវត្ថុតាងដែលជនសង្ស័យបានលួចមក គឺរូបគេបានយកមកទុកក្នុងផ្ទះសាច់ញាត្តិរបស់ខ្លួនផងដែរ។

យ៉ាងណាមិញ មានសេចក្តីបញ្ជាក់ថា មុនដំបូងជនសង្ស័យរូបបានក្លែងខ្លួនជាអាជ្ញាធរមកជួសជុលភ្លើងស្តុបទាំងនេះ ហើយក៏បានជួលឡានមកដឹកភ្លើងស្តុបមកផ្ទះតែម្តង។

មិនត្រឹមប៉ុណ្ណោះ របាយការណ៍របស់ប៉ូលីសបានបញ្ចាក់ថា ជនសង្ស័យរូបនេះធ្លាប់​បាន​លួច​ភ្លើង​សញ្ញា​ចរាចរណ៍​យ៉ាងតិច​៧​កន្លែង​នៅទូទាំង​ទីក្រុងតែម្តង​។ នៅពេលឱកាស គាត់តែងតែប្រព្រឹត្តបទល្មើសរបស់គាត់នៅពេលយប់ជានិច្ច៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបភាព

នៅក្នុងទីក្រុងYogyakarta ប្រទេសឥណ្ឌូណេសុី
រូបភាព នៅក្នុងទីក្រុងYogyakarta ប្រទេសឥណ្ឌូណេសុី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T