មើលរាងពីមុខពីក្រោយ Jimmy ស្លៀករ៉ូបរឹបៗបង្ហាញរាងចេញអក្សរSច្បាស់ៗ

//s9.kh1.co/68/68279e7d52eba3b6c6b4a1b348f2cac68fe3c9b1.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

រាងដែលស្រីៗប្រាថ្នា មួយឈុតនេះ Jimmy បង្ហាញរាងចេញអក្សរS ញាក់ខ្លាំងតែម្ដង។

ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែល​គេ​ស្គាល់ថា មានរាងស្អាត ឬហៅ​ថារាង Goal មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ថែមទាំងចំណេះដឹងទូលំទូលាយផងនោះ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទាំងនេះមិនទាន់អស់នោះទេ ក្រៅពីទេពកោសល្យសិល្បៈដ៏សម្បូរបែប តារាស្រីរូបនេះថែមទាំងពូកែខាងភាសាផ្សេងៗទៀតផង អ្វីដែលកាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើពិធីការិនីវ័យក្មេងរូបនេះ គឺដងខ្លួនដ៏ស៊ិចស៊ីរបស់នាង។

ជាក់ស្ដែង ក្នុងឈុតរ៉ូបពណ៌លឿង រឹបរាងមួយឈុតនេះ ស្ដែងឲ្យឃើញពីរូបរាង និងដងខ្លួនចេញរាងអក្សរ S ដែលអាចនិយាយបានថាសម្រាប់ពិធីការិនីនៅស្រុកខ្មែរ Jimmy Meng មានរាងស៊ិចស៊ីស្អាតខ្លាំងជាងគេ ជាមួយនឹងកម្ពស់ខ្ពស់ស្រលះ ជើងវែង ដែលមើលទៅមិនចាញ់តារាបង្ហាញម៉ូតមួយចំនួននោះឡើយ រហូតដល់ថ្នាក់អ្នកគាំទ្រលាន់មាត់ថា ស្អាតរកកន្លែងទាស់គ្មាន៕

សូមទស្សនារូបភាពខាងក្រោម៖

Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy 
Jimmy meng
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T