ផ្លូវការ! កីឡាករម្នាក់ទៀតហើយ សម្រេចចិត្តចាកចេញពីបឹងកេត

//s9.kh1.co/80/801364463b9e7b97ccff5298cc17c52530146bb2.jpg
កីទ្បា

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កីឡាករម្នាក់ទៀតហើយ សម្រេចចិត្តចាកចេញពីបឹងកេត

កម្ពុជា៖ នៅមុននេះបន្តិច ក្លិបបាល់ទាត់បឹងកេត បានធ្វើការប្រកាសថា អ្នកចាំទី ថា​ ច័ន្ទរិទ្ធី នឹងត្រូវផ្លាស់ទៅកាន់  ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល ០១រដូវកាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកចាំទី ថា​ ច័ន្ទរិទ្ធី
  អ្នកចាំទី ថា​ ច័ន្ទរិទ្ធី

ជាការពិតណាស់ រិទ្ធី បានបញ្ចប់ការហ្វឹកហាត់នៅឯសាលាបាល់ទាត់ជាតិបាទីនៅក្នុងឆ្នាំ២០១៩ និង បានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយបឹងកេត ប៉ុន្តែ រូបគេហាក់ពុំសូវទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានឡើយ ខណៈ អ្នកចាំទីដៃទីមួយរបស់ក្រុមនាគខៀវនោះ គឺ ហ៊ុល គីមហ៊ុយ។ រូបគេក៏បានសម្រេចចិត្តផ្លាស់ទៅកាន់គិរីវង់សុខសែនជ័យក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលដែលជាកន្លែងអាចជួយឲ្យរូបគេប្រជែងកៅអី១១នាក់បាន។

អ្នកចាំទី ថា​ ច័ន្ទរិទ្ធី
អ្នកចាំទី ថា​ ច័ន្ទរិទ្ធី

គួរបញ្ជាក់ដែរថា រិទ្ធី ជា កីឡាករទី៥ ដែលចែកផ្លូវគ្នាជាមួយក្លិបបឹងកេត ខណៈបួននាក់ទៀតមានដូចជា Mizuno Hikaru, Kenta Yamasaki, Mothusi Gopane, និង ស៊ុំ សាន់ ដែលបានផ្លាស់ទៅកាន់អង្គរថៃហ្គឺរក្នុងលក្ខខណ្ឌខ្ចីជើង៕

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T