សម្ដីដ៏ក្ដុកក្ដួល មុនពេលចាកឆ្ងាយមិនត្រឡប់ របស់ Michael Pupart

//s9.kh1.co/a6/a6a5cc8001b46658ea63ba68b6becf5a00155287.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

មិននឹកស្មានថា មុនលាទៅគ្មានថ្ងៃត្រឡប់ អតីតតារាជើងចាស់ លោក Michael Pupart បានផ្ដាំផ្ញើរទៅក្រុមគ្រួសារបែបនេះ ឭហើយឡើងក្ដុកក្ដួល

ថៃ៖ បន្ទាប់ពីមាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​វិស័យ​សិល្បៈ ជាមួយនឹងរឿងដែល អតីតតារាជើងចាស់ Michael Pupart បានបញ្ចប់ជីវិតខ្លួនឯងនៅ​ក្នុងផ្ទះ​ ពេលនេះ ប្អូនប្រុសរបស់លោក ក៏បានបង្ហើបពីរឿងរ៉ាវដ៏ក្ដុកក្ដួល មុនពេលកើតរឿងដ៏សោកស្ដាយមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ លោក An Oliver ដែលជាប្អូនប្រុស របស់ Michael បានបង្ហើបថា កាលពីមុន អតីតតារាប្រុសរូបនេះ បានមើលថែឪពុករបស់ខ្លួនដែលបានឈឺរហូតដល់ទទួលមរ.ណភាព ប៉ុន្តែដោយសារតែភាពឯកា លោក​ក៏សម្រេច​ចិត្ត​វិល​មក​​វិស័យ​សិល្បៈ​វិញ។ ហើយបន្ទាប់ពីនោះ លោកក៏​បាន​ទៅ​រស់នៅ​បែបឯកជន ​ជាមួយ​មិត្ត​ស្រី​ នៅ​ឈៀង​ម៉ៃ អស់​រយៈពេល​៧​ឆ្នាំ ។ តែទោះជាយ៉ាងណា ពីរឆ្នាំក្រោយមក លោក Michael ក៏មានជំងឺធ្លាក់ទឹកចិត្ត និងមានរោ.គសញ្ញាធ្ងន់ធ្ងរខ្លាំងឡើង ដូច្នេះ​ត្រូវ​ត្រឡប់​ទៅ​បាងកក​វិញ​ដើម្បី​ព្យាបាល។

អ្វីដែលធ្វើឲ្យហ្វេនៗជាច្រើន ចាប់ផ្ដើមមានអារម្មណ៍ក្ដុកក្ដួលនោះ នៅពេលដល់ចំណុចមួយ ដែលបានបង្ហាញឲ្យដឹង មុនពេលសោកនាដកម្ម លោក Michael ធ្លាប់បាននិយាយលេងសើចជាមួយប្ដូនរបស់ខ្លួនថា បើមានអ្វីកើតឡើង សូមរៀបចំពិធីនេះតែមួយថ្ងៃ ហើយដុតវាចោលទៅ។ លោកមិនតម្រូវឱ្យមានទម្រង់បែបបទអ្វីច្រើនទេ រួមទាំងការនិយាយលា ទៅអ្នករាល់គ្នា ដូចជាមនុស្ស​ដែល​លោក​បារម្ភ​គឺអ្នក​ម្តាយ និង​កូន​ចិញ្ចឹម៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Michael
Michael
Michael
Michael
ប្អូនប្រុសរបស់ Michael
ប្អូនប្រុសរបស់ Michael
ប្អូនប្រុសរបស់ Michael
ប្អូនប្រុសរបស់ Michael
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T