ចុម! គ្រូធំព័រទុយហ្កាល់ មិនបានបោះឆ្នោតឱ្យ CR7 ក្នុងការប្រជែងពានកីឡាករឆ្នើមរបស់ FIFA ឡើយ តែបែរជាបោះឱ្យ៣នាក់នេះទៅវិញ

//s9.kh1.co/28/28f1edbeb5e28a22cb74370a670853a2872c2c41.jpg
កីទ្បា

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

លោក Santonមិនបានបោះឆ្នោតឱ្យ CR7ក្នុងការប្រជែងពានកីឡាករឆ្នើមរបស់ FIFA ឡើយ តែលោកបែជាបោះឱ្យ៣នាក់នេះវិញ

បរទេស៖ អ្នកចាត់ការរបស់ក្រុមជម្រើសជាតិ ព័រទុយកាល់ លោក Fernando Santos បានសម្រេចចិត្តមិនជ្រើសរើសយកប្រធានក្រុម Cristiano Ronaldo ឡើយ នៅក្នុងបេក្ខភាព ៣ នាក់ដែលលោកត្រូវបោះឆ្នោតឱ្យដើម្បីប្រកួតប្រជែងពាន The Best FIFA Men’s Player ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Fernando Santos
លោក Fernando Santos

យ៉ាងណាមិញ សម្រាប់បេក្ខភាព ៣ នាក់ដែលលោក Santon បានបោះឆ្នោតឱ្យក្នុងនោះមាន N'Golo Kante និង Jorginho របស់ Chelsea និង Robert Lwandowski របស់ក្រុម Bayern Munich។ ខណៈនៅចុងបញ្ចប់ Lewandowski បានក្លាយជាអ្នកឈ្នះពានរង្វាន់នេះ ដោយឈរនៅលើ Lionel Messi និង Mohamed Salah។

លោក Fernando Santos និង Ronaldo
លោក Fernando Santos និង Ronaldo

ជាការពិតណាស់ ដ្បិត Ronaldo មិនបានឈ្នះពានរង្វាន់ The Best FIFA Men’s Player ២០២១ ប៉ុន្តែតារាឆ្នើមរូបនេះបានឈ្នះពានរង្វាន់មួយដែលត្រូវបានជ្រើសតាំងដោយ FIFA បន្ទាប់ពីរូបគេបំបែកកំណត់ត្រាក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឱ្យក្រុមជម្រើសជាតិ, ហើយពានរង្វាន់នោះមានឈ្មោះថា The Best FIFA Special Award៕

ប្រភពSportsmole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T