ត្រង់ៗចឹងហ្មង! កីឡាករឆ្នើម Man UTD ថា រូបគេចង់ផ្លាស់ទៅលេងឲ្យក្លិបនៅប្រេស៊ីល

//s9.kh1.co/4f/4fb9bf5e729e4320f96a36e24452d58e89eb86cf.jpg
កីទ្បា

 ១៨-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Fred ចង់ទៅលេងនៅប្រទេសប្រេស៊ីល

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester United កីឡាករ Fred បានសារភាពថា រូបគេចង់ផ្លាស់ទៅលេងជាមួយក្លិបបាល់ទាត់នាប្រទេសប្រេស៊ីលនៅពេលដែលគេចាកចេញពីក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Fred
កីឡាករ Fred

ជាការពិតណាស់ កីឡាករដែលមានវ័យ២៨ឆ្នាំខាងលើ បានចំណាយពេលចំនួនប្រាំជាមួយ Shakhtar Donetsk មុនផ្លាស់មកកាន់ Man Utd កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃខ្លួន៥២លានផោន (ឬប្រមាណ៧១លានដុល្លារ) ហើយ រូបគេក៏បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំផងដែរ និង លក្ខខណ្ឌបន្ថែមមួយឆ្នាំពីលើទៀត។ ដូច្នេះសម្រាប់កុងត្រាបច្ចុប្បន្ននេះនឹងអស់សុពលភាពនៅបញ្ចប់រដូវកាលក្រោយហើយ។

កីឡាករ Fred
កីឡាករ Fred

Fred បាននិយាយថា៖

ប្រហែល​ជា​ថ្ងៃ​អនាគត ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ខ្ញុំចាកចេញពីប្រទេសប្រេស៊ីលលឿនពេក។ ខ្ញុំនៅតែចង់លេងនៅទីនោះ។ ជាក់ស្តែងខ្ញុំមិនធ្លាប់បានលេងក្នុងពានរង្វាន់ Conmebol Libertadores។ ខ្ញុំបានលេងក្នុងពានរង្វាន់ Copa do Brasil ១-២ប្រកួត និង ក្នុងលីគបានប៉ុន្មានប្រកួត ក៏ចាកចេញពីប្រទេសប្រេស៊ីល៕ 

  កីឡាករ Fred
កីឡាករ Fred
កីឡាករ Fred

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T