ខានជួបកូន២ឆ្នាំ ម៉េង កែវពេជ្ជតា ហោះទៅជួបSupriseកូនដល់បារាំង (មានវីដេអូ)

//s9.kh1.co/e2/e2e725ecdf5a266d62c98f8d6479054a8b06ff02.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ចំហាយក្តីសុខ ខានជួបមុខកូន២ឆ្នាំ តារាចម្រៀងល្បីជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ហោះទៅជួបsupriseកូនផ្ទាល់ កក់ក្តៅខ្លាំង

ប្រទេសបារាំង ៖ ដូចដឹងស្រាប់ហើយថា តារាចម្រៀងជើងចាស់ល្បីឈ្មោះ លំដាប់ប្រទេស អ្នកនាង ម៉េង កែវពេជ្ជតា មានចំណងដៃកូនប្រុសស្រីចំនួន២នាក់ ហើយម្នាក់ៗសុទ្ធតែ ទទួលការចាប់អារម្មណ៍ខ្លាំងពីបណ្តាមហាជន មិនត្រឹមតែ មានសម្រស់សង្ហាស្រស់ស្អាតនោះទេ អ្នកទាំងពីរក៏ជាកូនល្អៗ ចេះស្រលាញ់និងគោរពអ្នកម៉ាក់ជាខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កូនប្រុសច្បងក៏ត្រូវគេដឹងច្បាស់ថា កំពុងបន្តការសិក្សានៅប្រទេសបារាំងផងដែរ ដោយរយៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ទូទាំងពិភពលោកឥតស្រាក់ស្រាន្តនេះ ធ្វើឲ្យការវិលត្រលប់មកលេងម្តាយនិងស្រុកកំណើតរបស់កូនប្រុស ត្រូវបានលុបចោល។

យ៉ាងណាមិញ ក្រោយមើលស្ថានភាពហាក់ល្អប្រសើររួចនោះ ស្ងាត់ៗអ្នកនាង ម៉េង កែវពេជ្ជតា ហោះទៅលេងកូនដល់ស្រុកបារាំង Supriseកូនប្រុសនៅមុខផ្ទះតែម្តង គ្រាន់តែឃើញម្តាយហើយ កូនប្រុសរត់អោបម្តាយឡើងណែន បង្កប់អារម្មណ៍ដែលធ្វើឲ្យ ទស្សនិកជនអួលដើមក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី
កូនប្រុសអ្នកនាង ម៉េង កែវពេជ្ជតា
កូនប្រុសអ្នកនាង ម៉េង កែវពេជ្ជតា
កូនប្រុសអ្នកនាង ម៉េង កែវពេជ្ជតា
កូនប្រុសអ្នកនាង ម៉េង កែវពេជ្ជតា
រូបភាព
រូបភាព
រូបភាព
រូបភាព
ម៉េង កែវ​​ពេជ្ជតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T