កំពង់សោម៖ ពិតណាស់ ពេជ្រ សូលីកា គឺជាតារាសម្តែង និងចម្រៀងម្នាក់ ដែលមានឈ្មោះបោះសម្លេង ម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានហ្វេនៗជាច្រើននាក់ គាំទ្រស្រលាញ់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ បើទោះបីជានាងមានស្វាមីនិងកូនប្រុសម្នាក់រួចទៅហើយក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយពីរូបសម្រស់តារាចម្រៀងស្រីមួយដួងនេះវិញ គឺថាពិតជាស្រស់ស្អាតក្មេងជាងវ័យខ្លាំងមែនទែន ជាពិសេសខណៈដែលនាងមានកូនម្នាក់រួចទៅហើយ អាចនិយាយបានថាស្អាតជាងនៅក្រមុំទៅទៀត មិនថាតែងខ្លួនបែបណាក៏នៅតែឃ្យូតទាក់ទាញជានិច្ចរាល់ពេលបង្ហាញខ្លួនម្ដងៗ លើសពីនេះសូម្បីតែមិនMakeup ក៏ ពេជ្រ សូលីកា នៅតែស្រស់ស្អាតដដែល។
ជាក់ស្ដែង នៅមុននេះបន្តិច អ្នកម៉ាក់កូនមួយរូបនេះបានបង្ហាញខ្លួនសារជាថ្មីធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងសម្រស់ដ៏ខ្ចីញេញ ក្នុងឈុតប៊ីគីនី អាវពណ៌ខៀវ សំពត់ឆែកពណ៌ខ្មៅ តែមិនស៊ិចស៊ីខ្លាំងនោះទេ ដោយលើកនេះនាងមកជាមួយនឹងបរិយាកាសផ្ទៃសមុទ្រ បូករួមនឹងរូបសម្រស់ដ៏ទាក់ទាញ អាចនិយាយបានថាមើលមិនដឹងនោះទេថានាងមានគ្រួសារនិងកូនប្រុសមួយនោះ៕
សូមទស្សនារូបភាពខាងក្រោម៖





