បរទេស៖ អ្នកចាត់ការលោក Carlo Ancelotti បានមានប្រសាសន៍ថាទោះឥឡូវ Real Madrid មិនមានអតីតវីរៈបុរស Cristiano Ronaldo ប៉ុន្តែឥឡូវក្រុមរបស់លោកមាន Vinicius J.R ដែលកំពុងឡើងជើងខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅរដូវកាលនេះលោក Ancelotti បានចេញចេញពីក្រុម Everton មកចូលរួមជាមួយ R.Madrid ជាលើកទី ២, ខណៈ Vinicius J.R ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ ប្រេស៊ីល កំពុងឡើងជើងខ្លាំងគួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់បុរសសញ្ជាតិ អ៊ីតាលី, ជាក់ស្តែង នៅរដូវកាលនេះរូបគេរកបាន ១២ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ២០ ប្រកួតនៃក្របខណ្ឌ LaLiga។

ដកស្រង់ប្រសាសន៍ដើម, លោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
វាមានភាពខុសគ្នារវាងក្រុមឥឡូវ និង ក្រុមពីមុនដែលខ្ញុំធ្លាប់បានបង្វឹក។ ទោះគ្មានវត្តមាន Ronaldo។ ប៉ុន្តែឥឡូវខ្ញុំមាន Vinicius J.R៕
ប្រភព៖ Just Football