ទីបំផុត អ្នកលក់ឡេល្បី ៣ថ្ងៃស លំដាប់អភិជនរបស់វៀតណាម ប៉ូលីសចាប់ខ្លួនហើយ (មានវីដេអូ)

//s9.kh1.co/41/4130f1c5e0b6f2cbf4138aec776f6ce4f12c5015.jpg
សង្គម

 ១៨-មករា-២០២២ ៩ព្រឹក · ៤ ឆ្នាំមុន

ញាក់សាច់ម៉ង អ្នកលក់ឡេល្បីលំដាប់ថ្នាក់អភិជនរបស់វៀតណាម លាបភ្លាមសរភ្លែត ត្រូវបានប៉ូលីសចាប់ខ្លួនហើយ កាលពីពេលថ្មីៗនេះ

វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍ Ca Mau បានឲ្យដឹងថា កម្លាំងជំនាញបានរកឃើញស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកលក់ឡេលាយដ៏ល្បី រហូតនាំចេញផលិតផលមកលក់នៅក្រៅប្រទេស ត្រូវបានប៉ូលីសចាប់ខ្លួនពីបទលក់គ្រឿងសម្អាងយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនស្គាល់ប្រភពដើមច្បាស់លាស់ ដែលអាចបង្កជាហានិភ័យដល់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងប្រតិបតិ្តការរបស់ប៉ូលីសដែលចុះត្រួតពិនិត្យនៅគេហដ្ឋាន និងឃ្លាំងរបស់ស្រី្តរូបនោះ ​បានរកឃើញមានលក់គ្រឿងសម្អាងគ្រប់ប្រភេទចំនួន២០៥៨ប្រអប់ គ្រឿងសម្អាងគ្មានស្លាកសញ្ញាចំនួន ៤១៨ដប ម្សៅក្រាមពណ៌សថ្លាចំនួន៨៧គីឡូក្រាម ក្រែមពណ៌លឿងចំនួន ២៥គីឡូក្រាម ដោយនៅក្នុងនោះដែរ ដកហូតបានម្សៅក្រាមពណ៍សថ្លាចំនួន៥៨ថង់ ម្សៅចំនួន៤០០០ប្រអប់ សេរ៉ូម២០០០ដប សេរ៉ូមមិនស្គាល់ប្រភពដើមចំនួន១០៧ថង់ និងឧបករណ៍លាយធំ១។

គួរបញ្ជាក់ដែរថា ក្រោយពីសមត្ថកិច្ជធ្វើការឃាត់ខ្លួនអ្នកលក់ឡេដ៏ល្បីរបស់វៀតណាមខាងលើនេះរួមមក ភ្លាមៗនោះក៏មានអ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ថាពួកគេមានបញ្ហាក្រហម រមាស់ និងរលាកស្បែកបន្ទាប់ពីប្រើប្រាស់ផលិតផល ដែលលាយគ្មានរូបមន្ត និងប្រភពច្បាស់លាស់ខាងលើរួចមក៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

ស្រ្តីជនជាតិវៀតណាមដែលជាអ្នកលក់ឡេលាយ
ស្រ្តីជនជាតិវៀតណាមដែលជាអ្នកលក់ឡេលាយ
គ្រឿងសម្អាងខុសច្បាប់
គ្រឿងសម្អាងខុសច្បាប់
ស្រ្តីជនជាតិវៀតណាមដែលជាអ្នកលក់ឡេលាយ ត្រូវបានចាប់ខ្លួន
ស្រ្តីជនជាតិវៀតណាមដែលជាអ្នកលក់ឡេលាយ ត្រូវបានចាប់ខ្លួន
វីដេអូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T