អុញនោះ! លោក Parker ថា កីឡាករ Man UTD ជាច្រើនអត់ចូលចិត្តកីឡាកររូបនេះទេ

//s9.kh1.co/27/2703da9d8f1eabb70b15cf02d74e9ef38b8851c6.jpg
កីទ្បា

 ១៨-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Paul Parker ថា កីឡាករ Manchester United មួយចំនួនមិនចូលចិត្ត Bruno Fernandes ទេ

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Paul Parker បានលើកឡើងថា កីឡាករមួយចំនួននៅក្នុងក្រុម Manchester United មិនចូលចិត្ត Bruno Fernandes ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Paul Parker
លោក Paul Parker

ជាការពិតណាស់ ថ្មីៗនេះ Bruno ទើបតែបានរួមចំណែកស៊ុតបញ្ចូលទីពីរគ្រាប់ឲ្យ Man Utd ក្នុងជំនួបទល់នឹង Aston Villa ប៉ុន្តែ គួរឲ្យសោកស្តាយដែលក្រុមបិសាចក្រហម ត្រូវបានក្រុមរបស់លោក Steven Gerrard វាយបកបានពីរគ្រាប់វិញធ្វើឲ្យកម្តៅរបស់ក្រុម Man Utd កាន់តែក្តៅឡើង និង មានសម្ពាធ ខណៈលោក Parker បានទម្លាយឲ្យដឹងថា កីឡាករនៅក្នុងក្រុមមិនពេញចិត្តជាមួយនឹងចរិតលក្ខណៈរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើឡើយ។

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

លោក Parker បាននិយាយថា៖

Bruno គឺជាក្តីបារម្ភសម្រាប់ខ្ញុំ។ គ្រាន់​តែ​មើល​គាត់ និង ​របៀប​ដែល​គាត់​ក្បត់​ខ្លួន​ឯងនៅ​លើ​ទីលាន ខ្ញុំ​ប្រាកដ​ថា​មាន​កីឡាករ​ក្នុង​ក្រុម​ដែល​មិន​ចូល​ចិត្ត​គាត់។ គាត់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ចំពោះ​អ្វីៗ​ទាំង​អស់។ គាត់ឈូសជើងគូប្រកួត និង ប្រាប់ពួកគេឲ្យងើបឡើង។ គាត់ត្រូវបានគេឈូសជើងវិញ និង បានដួលខ្លួនពេញហ្នឹងដើម្បីបង្ហាញឲ្យគេដឹងថាគាត់ឈឺ៕

  លោក Paul Parker
កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T