បរទេស៖ Leonardo Bonucci របស់ Juventus និង David Alaba របស់ Real Madrid ក៏ត្រូវបានរាប់បញ្ចូលទៅក្នុងឈុតកីឡាករ ១១ នាក់ល្អដាច់គេនៅលើភពផែនដីផងដែរ (World11 at The Best FIFA) ដែលបញ្ចេញដោយ FIFA យប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មានកីឡាករមកពី Premier League ដល់ទៅ ៥ នាក់បាត់ទៅហើយ ដែលជាប់នៅក្នុងឈុត ១១ នាក់ល្អបំផុតរបស់ FIFA, ក្នុងនោះមាន N’Golo Kante និង Jorginho របស់ Chelsea, Kevin de Bruyne និង Ruben Dias របស់ Manchester City និង Cristiano Ronaldo របស់ Manchester United។

ជាមួយគ្នានេះ អ្នកចាំទីគឺ FIFA បានចុចឈ្មោះយក Gianluigi Donnarumma របស់ Paris Saint-Germain, ចំណែកកីឡាករ ៣ នាក់ផ្សេងទៀតមានដូចជា Lionel Messi (PSG), Robert Lewandowski(Bayern Munich) និង Erling Haaland(Dortmund)៕
ខាងក្រោមនេះជាឈុត ១១ នាក់ល្អបំផុតដែលបញ្ចេញដោយ FIFA (រៀបជាទម្រង់ ៣-៣-៤)៖

ប្រភព៖ The Mirror