គាប់ជួនម្លេះ! មង្គលការ ប្អូនពៅ សារ៉ាយ សក្ខណា តារាស្រី៣រូបនេះ ធ្វើម៉ូតសក់ជាន់គ្នា

//s9.kh1.co/c0/c0486dab506d285f787f2e6cf45b08cc245f133b.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

គាប់ជួនពេកទេដឹង ក្នុងពិធីអាពាហ៍ពិពាហ៍ ប្អូនប្រុសពៅតារាសម្តែងស្រី សារាយ សក្ខណា តារាស្រីខ្មែរ៣រូបនេះ ធ្វើម៉ូតសក់ ជាន់គ្នា

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយត្រលប់ពីសហរដ្ឋអាមេរិក ជាមួយគ្រួសារមកទឹកដីកំណើត មិនទាន់បានប៉ុន្មានផង ស្រាប់តែ ប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសពៅរបស់តារាសម្តែងស្រីល្បីឈ្មោះ សារ៉ាយ សក្ខណា ចូលរោងមង្គល ដោយក្នុងនោះ គេឃើញមានវត្តមាន តារាខ្មែរល្បីជាច្រើននាក់ បានចូលរួមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងរោងអាពាហ៍ពិពាហ៍សិរីមង្គលរបស់ប្អូនប្រុសតារាស្រីរូបនេះ ស្រាប់តែ អ្នកលេងបណ្តាញសង្គម ក្រឡេកចាប់ភ្នែកបាន តារាស្រី៣រូបនេះ គាប់ជួនខ្លាំងណាស់ ធ្វើម៉ូតសក់ជាន់គ្នា ដូចណាត់គ្នាទុកមុន ខណៈអ្នកទាំង៣ មិនធ្លាប់ត្រូវមហាជន ដឹងសោះថា ជាមិត្តភក្តិជិតស្និទនោះឡើយ។

ផ្ទុយទៅវិញ បើក្រឡេកទៅមើល សម្រស់អ្នកទាំង៣ ក្នុងម៉ូតសក់តែមួយយ៉ាងដូច្នេះ ជះរាងទាក់ទាញ សម្រស់គួរឲ្យគយគន់ម្យ៉ាងម្នាក់ មើលទៅ គួរឲ្យចាប់ភ្នែកដូចគ្នា ពេលធ្វើម៉ូតសក់ឡើងអស់ មើលទៅទម្រង់មុខ កាន់តែក្មេងជាងមុនទៅទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាស្រី គង់​ ចាន់ស្រីមុំ

រូបភាព
រូបភាព

២. តារាចម្រៀង ស៊ូ ស៊ីរីកា

រូបភាព
រូបភាព

៣.តារាស្រី គឹម លីហ្សា

រូបភាព
រូបភាព
សារ៉ាយ សក្ខណាគង់ ចាន់ស្រីមុំគឹម លីហ្សា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T