ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ក្រុមហ៊ុនWONDER DEVELOPMENT, ដែលជាអ្នកអភិវឌ្ឍន៍ អចលនទ្រព្យអាគារខុនដូរដ៏ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជានោះគឺMESONG អាគារមេសុង បានប្រកាសពីការចាប់ផ្តើម នូវភាពជាដៃគូ ជាមួយក្រុមហ៊ុន JARDINE MATHESON ដែលជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស និងធំជាងគេប្រចាំតំបន់អាស៊ី ដំណាលគ្នា នេះការចុះហត្ថលេខាលើកិច្ចសន្យាសហការណ៏ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជណ្តើរយន្តដ៏ល្បីបំផុតគឺ Jardine Schindler ដែលពិធី នេះដែលបានធ្វើឡើងនា មជ្ឃមណ្ឌលតាំងបង្ហាញ និងលក់នៃគម្រោងអាគារមេសុង នាថ្ងៃ១៤ ខែមករា ឆ្នាំ២០២២។ កិច្ច សន្យាព្រមព្រៀងនេះនឹងផ្តល់ឲ្យ អាគារមេសុង នូវបច្ចេកវិទ្យាជណ្តើរយន្តលំដាប់ពិភពលោក ជាមួយនឹងភាពរឹងមាំ និងគុណភាព ខ្ពស់ពី JARDINE SCHINDLER។ ជាកិត្តិយសនៃកម្មវិធីក្រោមវត្តមាន លោកBen Chin ប្រធានគម្រោង និងជាប្រធាន ផ្នែកសាងសង់នៃ WONDER DEVELOPMENT ,លោកស្រី Rachel Thu អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន JARDINE SCHINDLER ព្រមទាំងមន្រ្តីជាន់ខ្ពស់ទាំងអស់ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយសជាច្រើនពីស្ថាបន័ក្រុមហ៊ុនអន្តរជាតិនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះបានឆ្លុះបង្ហាញនូវគុណតម្លៃ និងប្រណិតភាពនៃគម្រោង អាគារមេសុង។ លោកស្រី Gigi Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WONDER DEVELOPMENT រួមជាមួយលោក Peter Beynon ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Jardine Matheson បានផ្តើមថ្លែងសុន្ទរកថាជាវីដេអូនៅក្នុងព្រឹត្តិការណ៍នោះ ក្នុងបំណងអបអរសាទរលើកិច្ចផ្តើមសហការណ៍លើគម្រោងអាគារខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

“ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាអាគារដ៏ល្អប្រណិត និងខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ហើយលើសពីនេះទៅទៀតបេសកកម្ម របស់យើងគឺដើម្បីនាំវិនិយោគិន និងប្រជាជន នូវការរស់នៅលើស្តង់ដារខ្ពស់ ដែលមិនត្រឹមជាសន្ឋាននៃសមិទ្ធិផលស្ថាបត្យកម្មតែ ប៉ុណ្ណោះទេតែក៏មានជាគុណភាព និងបែបបទនៃជីវិតនាពេលអនាគតកាលក្នុងប្រទេសកម្ពុជា’’
Jardine Schindler, ក្នុងនាមក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ជណ្តើរយន្ត ជាមួយកេត្តិនាមល្បីរន្ទឺ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យ ផ្គត់ផ្គង់ចល័តភាពដ៏គួរជាទីទំនុកចិត្តលើអាគារគ្រប់ប្រភេទ ដែលរាប់ពីអាគារខ្ពស់ៗ ផ្សារទំនើប លំនៅដ្ឋាន អាគារពាណិជ្ជកម្ម រួមទាំងគម្រោងល្បីៗជាច្រើនដូចជា ICC & One Island Eastនៅទីក្រុងហុងកុង, NagaWorld, សណ្ឋាគារ Marriott នៅទីក្រុងភ្នំពេញ។
“គម្រោងអាគារ MESONG ដែលនឹងផ្តល់ការអភិវឌ្ឈន៍យ៉ាងល្អឥតខ្ចោះជាមួយនឹងបរិក្ខារប្រើប្រាស់ ល្អលេខ មួយនៅកោះពេជ្រ។ ដែលនេះពិតណាស់ថាជាការរួមគ្នាល្អឥតខ្ចោះលើទីដ៏វិសេស ហើយដែលJardine Schindler នឹងអាច បម្រើប្រជាជនដែលនៅក្នុងអាគារទាំងពីរ និងផ្សារទំនើបនៃអាគារមេសុង។ ហើយនេះជាអនាគតនៃការរស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងចក្ខុវិស័យរបស់ WONDER DEVELOPMENT’’ នេះជាប្រសាសន៍របស់លោក Peter Beynonតាមរយៈវីដេអូសុន្ទរកថារបស់លោកក្នុងពិធីនោះ។ “មិនត្រឹមតែប្រសិទ្ធភាពនៃ ល្បឿន និងភាពងាយស្រួលរបស់ជណ្តើរយន្តប៉ុណ្ណោះទេ តែចំនុចមួយដែលជាកត្តាសត្យានិម័តសំខាន់នោះគឺWonder Development ជ្រើសយកដំណោះស្រាយសម្រាប់ដំណើរការ ដោយគិតលើសុវត្ថិភាពជាចំបង’’

កម្មវិធីដ៏វិសេសថ្លៃថ្លានេះ បានបញ្ចាប់ទៅរលូន និងប្រកបដោយភាពជោគជ័យ ដោយមានវត្តមានពីដៃគូសហការណ៍ផ្សេងៗ និង អ្នកប្រឹក្សាជំនាញរបស់គម្រោង អាគារមេសុង ជាច្រើននាក់ និងព្រមទាំងមានវត្តមានពីភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនទៀត។ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួនលើគម្រោង អាគារមេសុង ហើយនឹងទន្ទឹងរង់ចាំនូវ វឌ្ឍនភាពរបស់គម្រោងក្នុងឆ្នាំ២០២២។ នាគ្រានៃភាពជាដៃគូថ្មីត្រូវបានបង្កើតឡើងនាវេលានេះ បានញាំងអោយគម្រោង អាគារមេសុង ក្លាយជាគម្រោងដ៏ទំនើបអស្ចារ្យ និងរឹតតែពិសេសលើបែបបទរស់នៅ ដោយក្នុងអាគារពេញទៅដោយផ្សារទំនើប និងកន្លែង កំសាន្តផ្សេងៗដែលជាបទពិសោធន៍ថ្មី ក្នុងការរស់នៅដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។
“ថ្ងៃនេះគឺជាការចាប់ផ្តើមនៃភាពជាដៃគូរបស់យើងជាមួយ Jardine Group។ ហើយ Schindler គឺជាក្រុមហ៊ុនលើកដំបូងដែល យើងបានសហកាជាមួយ។ ក្រុមហ៊ុនជណ្តើរយន្តដ៏ល្បី និងធំជាងគេនឹងនាំយើងទៅកាន់ ការរស់នៅលើស្តង់ដាខ្ពស់់’’។
“ក្នុងនោះផងដែរ មានក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនអាហារនិងភេសជ្ជៈ ដែលចំណុះអោយក្រុមហ៊ុន Jardine group ដូចជា Guardian, Starbucks, Lucky Supermarket, Lucky Premium និងជាច្រើនទៀត។ Jardine និងក្រុមហ៊ុនយើងកំពុងស្ថិតក្នុងការពិភាក្សាយ៉ាងសកម្មដើម្បីរៀបចំផែនការណ៏ក្នុងការនាំយកការរស់នៅដ៏មានកិត្យានុភាព និងតម្រូវការចាំបាច់ចូលទៅក្នុង MeMall ដែលជាផ្សារទំនើបរបស់យើង។ វាមិនត្រឹមតែសម្រាប់គម្រោងសហគមន៍ អាគារមេសុង ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងរស់នៅ និងមកពីអាគារ ការិយាល័យដែលកំពុងរីកដុះដាលជុំវិញយើងផងដែរ។’’
ដើម្បីជារួម និងជាលក្ខណះរស់នៅដ៏ប្រណិតភាពរបស់ម្ចាស់កម្មសិទ្ធិនៃអាគារ មេសុង និងអតិថិជនក្នុងស្រុកWONDER DEVELOPMENT នឹងបន្តពង្រីកផលប័ត្រសេវាកម្ម និងដៃគូរបស់ខ្លួន ដើម្បីសម្រចបាននូវគោលបំណងដែលខ្លួនមាន៕
សូមចូលទៅកាន់គេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិតនៃគម្រោងMESONG: www.mesong.com
មជ្ឃមណ្ឌលលក់ MESONG
អាស័យដ្ឋាន៖ SH 09 & 10 (1st & 2nd Floor) អាគារ Diamond Twin Tower, ផ្លូវសុភមង្គល, កោះពេជ្រ, ភ្នំពេញ
ទំនាក់ទំនង៖ +855 2323 2288
