តារាសម្តែងហុងកុងនៅប៉ុស្តិ៍ទូរទស្សន៍ TVB លោក Brian Chu បានធ្វើការចែករំលែកបទពិសោធន៍នូវឱកាសក្នុងការវិនិយោគជាមួយអាគារមេសុងដ៏ខ្ពស់ដំបូងបំផុតក្នុងប្រទេសកម្ពុជា

//s9.kh1.co/3b/3bbf35fcc316b081332357fab2109d878b84eb28.jpg
សង្គម

 ២២-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ដោយមានការទទួលស្គាល់ក្នុងនាមជាអាគារខ្ពស់ដែលមានស្តង់ដាគុណភាពល្អ ជាមួយនឹងការទទួលពានរង្វាន់ជាសកលផ្នែករចនាស្ថាបត្យកម្ម និងសោភ័ណភាពដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ដោយមានការទទួលស្គាល់ក្នុងនាមជាអាគារខ្ពស់ដែលមានស្តង់ដាគុណភាពល្អ ជាមួយនឹងការទទួលពានរង្វាន់ជាសកលផ្នែករចនាស្ថាបត្យកម្ម និងសោភ័ណភាពដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ អាគារ Mesong បានធ្វើឲ្យទីផ្សារប្រជាជនក្នុងស្រុក និងក្រៅស្រុកមានការចាប់អារម្មណ៍ជាខ្លាំងតាំងពីការចាប់បើកលក់គម្រោងជាលើកដំបូង អ្វីដែលពិសេសអតិថិជនសុទ្ធសឹងតែជា ឥស្សរជន សហគ្រិន និងតារាល្បីៗជុំវិញពិភពលោក។ ក្នុងនោះអាគារ Mesong មានកិត្តិយសជាខ្លាំង ដោយទទួលបាននូវអតិថិជនដ៏ល្បីឈ្នោះមួយរូបគឺ តារាសម្តែងហុងកុងនៅប៉ុស្តិ៍ទូរទស្សន៍ TVB លោក Brian Chu, លោកបានធ្វើបទបង្ហាញក្នុងគោលបំណងចែករំលែកពីដំណើរការបណ្តោក់ទុនក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍ និងប្រាប់ ពីរបៀបដែលគាត់បានជាវ និងក្លាយទៅជាម្ចាស់មួយផ្នែកក្នុងអាគារMesong​ ហើយការចែករំលែកបទពិសោធន៍មួយនេះបានប្រព្រឹត្ត ឡើងក្នុងកម្មវិធីសិក្ខាសាលាដោយរៀបចំឡើងរបស់សមាគមហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអន្តរជាតិដ៏ល្បីល្បាញ(InFEA),សមាគមនេះគឺផ្តោតលើការសិក្សាអំពីទីផ្សារដែលកំពុងមានភាពរីកចម្រើននៅតំបន់អាស៊ាន និងផ្តល់ជូននូវសេវាកម្មអំពីទំនាក់ទំនងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈ។ ដោយមានការគ្រាំយ៉ាងពេញទំហឹងពីក្រុមហ៊ុន​ Wonder Development និងក្រសួងទេសចរណ៍នៅប្រទេសកម្ពុជា​ បានធ្វើអោយព្រឹត្តិការណ៍សិក្ខាសាលាមួយនេះទទួលបានលទ្ធផលដ៏ជោគជ័យ។ ទស្សនិកជនដែលបានចូលរួមបានធ្វើការសាកសួរ​យ៉ាង ច្រើន និងធ្វើអន្តរកម្មយ៉ាងសកម្មជាមួយ នឹងវាគ្មិនដ៏ដូចជាភ្ញៀវកិត្តិយសដោយបង្ហាញនូវទំនុកចិត្ត ទស្សនវិស័យវិជ្ជមានលើទីផ្សារ អចលនទ្រព្យក្នុងស្រុក ដ៏ដូចជាគម្រោងរបស់ MESONG។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Brian Chu 
លោក Brian Chu 

មិនត្រឹមតែជាតារាសម្តែង TVB​ ដ៏ល្បីល្បាញដែលមានប្រជាប្រិយភាពខ្ពស់លោក Brian Chu,​ទទួលបានកេរ្តិ៍ឈ្នោះ និងពានរង្វាន់ជា ច្រើនរួមមាន “ពានរង្វាន់សម្រាប់សិល្បករបុរសដ៏ល្បី និងពានរង្វាន់ដៃគូទូរទស្សន៍ពេញនិយមបំផុត” នៅក្នុងកម្មវិធី TVB Anniversary Awards 2021។ ក្នុងអំឡុងពេលចូលវិស័យសិល្បៈក្នុងការថតខ្សែរភាពយន្តនៅបណ្តាប្រទេសអាស៊ីខាងត្បូង លោក Brianបានឧស្សាហ៍ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើសេដ្ឋកិច្ចក្នុងស្រុក និងទីផ្សារអចលនទ្រព្យ។ ដោយមានទំនុកចិត្តយ៉ាង ពេញទំហឹង និងឃើញឱកាសលើទីផ្សារប្រទេសកម្ពុជាដែលកំពុងមានភាពរីកចម្រើនដ៏លឿនរហ័ស លោកBrianបានសម្រេចចិត្តធ្វើជា តារាកិត្តិយសរបស់គម្រោង MESONG។ ‘’MESONG គឺគម្រោងដ៏ធំមួយសម្រាប់ខ្ញុំក្នុងការពិចារណា ដោយខ្ញុំបានមើលឃើញនូវ​ សក្តានុពល ហើយអ្វីដែលជាចំនុចពិសេសនោះគឺទីតាំង CBD, លើសពីនេះទៅទៀតគម្រោងនេះបានទទួលនូវពានរង្វាន់ការរចនា ស្ថាបត្យកម្ម និងមានប្រវត្តិរឹងមាំនៅទីក្រុងហុងកុងដ៏គួរអោយទុកចិត្ត។ ភាគច្រើនទស្សនវិស័យដ៏គួរឲ្យទាក់ទាញមួយវិញទៀតគឺសេដ្ឋកិច្ច នៅប្រទេសកម្ពុជាដែលជាហេតុផលសំខាន់ដែលខ្ញុំជ្រើសរើសគម្រោង MESONG” ថ្លែងដោយតារាសម្តែងលោកBrianក្នុងអំឡុង ពេលសុន្ទរកថារបស់គាត់ក្នុងព្រឹត្តិការណ៍នោះ។    

អាគារ Mesong
អាគារ Mesong
លោក Brian Chu 
លោក Brian Chu 

ដោយមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអនាគតនូវវត្តរបស់អាគារ MESONG នៅប្រទេសកម្ពុជា, មិនត្រឹមតែអាគារមានស្តង់ដា និងគុណ ភាពប៉ុណ្ណោះទេ ស្ថាបនិកក៏ដូចជាម្ចាស់គម្រោងអាគារ MESONG គឺជាបុគ្គលដែលជោគជ័យលើវិស័យអចលនទ្រព្យ មិនត្រឹម តែមានទ្រព្យសម្បត្តិច្រើនក្នុងស្រុកតែប៉ណ្ណោះទេ ថែមទាំងមានចំនេះដឹងនិងវិជ្ជាជីវៈផ្នែកអចលនទ្រព្យទៀតផង។ ចាប់ពីនាយក និងនាយកប្រតិបត្តិកំពូលនៃក្រុមហ៊ុនសុទ្ធតែមានការទទួលស្គាល់គ្រប់ជាន់ថ្នាក់ និងចុះបញ្ជីយ៉ាងត្រឹមត្រូវនៅចិនដីគោក និងទីក្រុងហុង កុង។ ក្រុមហ៊ុនមានដៃគួសហការជាច្រើន ទាំងផ្នែកច្បាប់ ផ្នែកគណនេយ្យ ផ្នែកធនាគារវិនិយោគដែលអាចផ្តល់ភាពងាយស្រួល និងការ ពិភាក្សាអំពីវិស័យអចលនទ្រព្យ។ ‘’ អត្រាកំណើនជាមធ្យមនៃផលិតផលក្នុងស្រុកសរុប 7% ដែលពិតជាបានទាក់ទាញភ្នែករបស់ខ្ញុំមែន ស្របពេលដែលទីផ្សារជុំវិញពិភពលោកមានសភាពចង្អៀត និងការមានអភិវឌ្ឍន៍ហួតលើសកំរិត។ MESONG គឺជាគម្រោងដែលស្ថិត ក្នុងចិត្តរបស់ខ្ញុំមុនគេ នូវពេលដែលមិត្តភក្តិរបស់ខ្ញុំមាននិយាយអំពីការវិនិយោគបរទេស និងគម្រោងស្វែងរកប្រាក់ចំណេញ”។ និយាយ ដោយលោក Paul Sin ដែលជាវាគ្មិនដ៏មានកិត្យានុភាពម្នាក់ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការវិនិយោគអចលនទ្រព្យនៅក្រៅ ប្រទេស។

អាគារ Mesong
អាគារ Mesong
អាគារ Mesong
អាគារ Mesong

‘’MESONG គឺជាគម្រោងខុនដូរបែបលក្ខណៈផ្ទះសម្រាប់អ្នកដែលចូលចិត្តការរស់នៅតាមបែបប្រណិត និងស៊ីវិល័យនៅប្រទេស កម្ពុជា, ក្រុមការងាររបស់ពួកយើងបានយកទុកចិត្តយ៉ាងខ្លាំងក្នុងការផ្តល់គ្រប់ព័ត៌មានលម្អិតទៅអតិថិជន”។ ការនិយាយដោយលោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន Wonder Development និងជាអ្នកបង្កើតគម្រោង MESONG៕

​សូមចូលទៅកាន់គេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិតនៃគម្រោង MESONG: www.mesong.com

មជ្ឃមណ្ឌលលក់ MESONG អាស័យដ្ឋាន៖ SH 09 & 10 (1st & 2nd Floor) អាគារ Diamond Twin Tower, ផ្លូវសុភមង្គល, កោះពេជ្រ, ភ្នំពេញ

ទំនាក់ទំនង៖ +855 2323 2288

អាគារ Mesong
អាគារ Mesong
អាគារ Mesong
អាគារ Mesong
អាគារ Mesong
អាគារ Mesong
អាគារ Mesong
អាគារ Mesong
លោក Brian Chu 
លោក Brian Chu 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T