កម្សាន្ត ៖ ក្រុម GOT7 ដែលនឹងខួបគម្រប់ ៨ ឆ្នាំ គឺនៅថ្ងៃទី ១៦ ខែមករា ខាងមុខនេះ កំពុងតែពេញនិយមនៅក្នុងកម្មវិធី TikTok ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែក្បាច់រាំដ៏ល្បី របស់ពួកគេក្នុងបទ «Stop Stop it» ដែលចេញផ្សាយកាលពីឆ្នាំ ២០១៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្វីត្បិតតែមានអ្នកគាំទ្រជាច្រើន បានស្គាល់បទចម្រៀងនេះក៏ដោយ ក៏មានមនុស្សមួយចំនួនធំដែលមិនស្គាល់ពីបទ Remix នេះ ដែលផលិតឡើងដោយ Bambam សមាជិកក្រុម GOT7 ហើយថ្មីៗនេះ Bambam ក៏បាននិយាយអំពីឈុត «Stop Stop It» ទើបកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅលើ TikTok ដែលពួកគេមួយចំនួន បានចូលរួម challenge ដោយរាំក្បាច់រាំ និងរីករាយជាមួយបទចម្រៀងដ៏ទាក់ទាញនេះ របស់ពួកគេ។
គួររំលឹកផងដែរថា កិច្ចសន្យារបស់ GOT7 ជាមួយ JYP បានបញ្ចប់ ហើយពួកគេបានសម្រេចចិត្តមិនបន្ត តែពួកគេមិនបានបំបែកក្រុមទេ ពួកគេនៅតែជាក្រុម និងថែមទាំងបានចេញបទចម្រៀង «ENCORE» ថែមទៀត បន្ទាប់ពីចាកចេញពី JYP៕
이거 옛날 저희 무대의상같아요
— 푸치˚ෆ*₊ (@_puchi_b) January 9, 2022
하지하지마.. 라고 있는데.. 흑역사 ◠ ◠@BamBam1A @GOT7Official pic.twitter.com/RWgmsdrmin
@nunskiii kpop choreographies that are forever ingrained in my brain pt. 1/?
♬ original sound - Z-POP Dream
@lotte_thakorn อากาเซ่ forever ยูโน้วว
♬ original sound - Z-POP Dream
@kanokpicha 52525545252555555555 เดี๋ยวมาแก้ตัว🌝
♬ original sound - Z-POP Dream
ប្រភព : Allkpop