នេះបានហៅប្ដីល្អ! ស្វាមី វីរៈ និច មិនចេះមាត់កមែន ទង្វើធ្វើដាក់ភរិយាគួរឲ្យសរសើរ(មានវីដេអូ)

//s9.kh1.co/e0/e0dbe2a0a6f644055139e4ce28ed212d53c1ab2c.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ទោះទើបតែរៀបការថ្មោងថ្មីក៏ពិតមែន ប៉ុន្តែបើមើលទៅជីវិតគ្រួសាររបស់តារាចម្រៀង វីរៈ និច ពិតជាមានសេចក្ដីសុខខ្លាំងតែម្ដង។

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀងស្រីវ័យក្មេងអ្នកនាង វីរៈ និច ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ស្របពេលដែលនាងប្រកាសការរៀបការលាភាពនៅលីវយ៉ាងដូច្នេះ។ ក្នុងនោះដែរ ខណៈរៀបការបានប៉ុន្មានខែ តារារូបនេះ ក៏បានបង្ហាញរឿងថ្មីគួរឲ្យភ្ញាក់ផ្អើលនឹងរំភើបជាថ្មីម្ដងទៀត ដោយនាងកំពុងពរពោះកូនភ្លោះដំបូង ដែលជាចំណងដៃក្រោយរៀបអាពាហ៍ពិពាហ៍ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើក្រឡេកទៅមើលជីវិតក្រោយរៀបការរបស់តារាចម្រៀងស្រីអ្នកនាង វីរៈ និច ជាមួយស្វាមីវិញ គេជីវិតគូស្វាមីភរិយាតារារូបនេះ កំពុងមានសុភមង្គល និងភាពរីករាយជាខ្លាំង។ មិនតែប៉ុណ្ណោះ គេក៏ឃើញប្ដីប្រពន្ធមួយគូនេះ តែងតែបណ្ដើរគ្នាចេញក្រៅជាញឹកញាប់ ដោយមិនឲ្យបាត់មុខគ្នាសូម្បីមួយចំហានឡើយ។ លើសពីនេះទៅទៀត គេឃើញទឹកមុខនាងបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខយ៉ាងពេញទំហឹង បន្ទាប់ពីបានស្វាមីល្អដូចចិត្តបែបនេះ។ 

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍ ហើយធ្វើឲ្យហ្វេនលួចច្រណែនអ្នកនាង វីរៈ និច នោះគឺ វីដេអូមួយនាងបានបង្ហោះកាលពីពេលថ្មីបង្ហាញពីសកម្មភាព និងទង្វើល្អៗពីស្វាមីធ្វើចំពោះនាង ដោយក្នុងវីដេអូនោះគេឃើញស្វាមីតារារូបនេះ បានយកចិត្តទុកដាក់មើលថែនាង តាមរយៈការកក់សក់ ក្រងសក់ និងថ្នាក់ថ្នមប្រពន្ធបានយ៉ាងល្អផងដែរ។ 

ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកនាងបណ្ដាញសង្គមបានឃើញវីដេអូស្វីៗពីគូស្វាមីភរិយាមួយគូនេះរួច ពួកគេបានចូលទៅCommentសរសើរពីចំណងស្នហាប្ដីប្រពន្ធតារារូបនេះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង វីរៈ និច
  អ្នកនាង វីរៈ និច
 

អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
  អ្នកនាង វីរៈ និច និងស្វាមី
និច តារាចម្រៀង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T