ដាក់ខ្លាំងៗ! Carragher ថា កីឡាករ Man UTD ២រូបនេះលេងមិនអស់ពីសមត្ថភាពនោះទេ

//s9.kh1.co/cd/cdb1e1fd9edb51e1a1890f73066587db28a63e53.jpg
កីទ្បា

 ១៥-មករា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Jamie Carragher រិះគន់មកលើ Mason Greenwood និង Marcus Rashford

អង់គ្លេស៖ អតីតកីឡាកររបស់ Liverpool លោក Jamie Carragher បានធ្វើការរិះគន់ខ្លាំងៗទៅលើកីឡាករ​ Manchester United ពីររូប គឺ Mason Greenwood និង Marcus Rashford ដែលមិនប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅលើទីលានប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jamie Carragher
  លោក Jamie Carragher

ជាការពិតណាស់ មិនមែនតែលោក Carragher នោះទេដែលមិនពេញចិត្តចំពោះទម្រង់លេងរបស់ Greenwood និង Rashford ពោល កីឡាករទាំងពីរខាងលើមួយរយៈចុងក្រោយនេះ តែងតែទទួលបាននូវពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រអំពីការរួមចំណែករបស់គេមកកាន់ក្រុមបិសាចក្រហម។

កីឡាករ Mason Greenwood និង Marcus Rashford
កីឡាករ Mason Greenwood និង Marcus Rashford

លោក Carragher បាននិយាយថា៖

Greenwood និង Marcus Rashford ប្រឹងប្រែងនៅលើទីលានមិនទាន់គ្រប់គ្រាន់នោះទេ។ ពួកគេជាកីឡាករវ័យក្មេងដែលគួរតែលះបង់អ្វីៗគ្រប់បែបយ៉ាងនៅលើទីលាន  រស់​រវើក​ជាមួយ​នឹង​បាល់ និង ព្យាយាមប្រជែងយកបាល់។ បើប្រៀបធៀបអត្រាការងាររបស់ពួកគេជាមួយ Sadio Mané, Mohamed Salah, Bernardo Silva, Phil FodenMason Mount វាពិតជាអាម៉ាស់ណាស់។ ពួកគេត្រូវតែមើលខ្លួនឯង៕

  លោក Jamie Carragher
ឡាករ Mason Greenwood និង Marcus Rashford
ឡាករ Mason Greenwood និង Marcus Rashford

ប្រភព sportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T