ខ្ជិលទុក! Man UTD បានដាក់សំណើឲ្យ Newcastle និង Dortmund ខ្ចីជើងយកខ្សែបម្រើរបស់ខ្លួនរូបនេះ

//s9.kh1.co/61/61e200690fc76411798e3e879f2640609d1cfb73.jpg
កីទ្បា

 ១៤-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

Man UTD បានដាក់សំណើឲ្យ Newcastle និង Dortmund ខ្ចីជើងយកខ្សែបម្រើ Van de Beek

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានដាក់សំណើផ្ដល់ខ្សែបម្រើ Donny Van de Beek ទៅកាន់ក្លិបសារិកាព្រៃ Newcastle United និង Borussia Dortmund ខ្ចីជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Donny Van de Beek
  ខ្សែបម្រើ Donny Van de Beek

ជាការពិតណាស់ Newcastle កំពុងព្យាយាម ធ្វើយ៉ាងណាដើម្បីបានរក្សាកៅអីលេងនៅក្របខណ្ឌ​ Premier League។ ជាក់ស្ដែង កាលពីពេលថ្មីៗពួកគេទើបតែនាំចូលកីឡាករសំខាន់ៗ២រូប ដើម្បីមកពង្រឹងក្រុមរួមមានខ្សែការពារ Kieran Trippier ពី Atletico Madrid និង ខ្សែប្រយុទ្ធ Chris Wood ពី Burnley។ ជាមួយគ្នានេះ ប្រសិនបើបាន Van de Beek មកទៀតនោះ ប្រាកដណាស់ វានឹងក្លាយជាការបន្ថែមគុណភាពដ៏ល្អទៅកាន់ក្រុម ដែលកំពុងមានសភាពយ៉ាប់យ៉ឺននៅ Premier League មួយនេះ។

  ខ្សែការពារ Kieran Trippier
  ខ្សែការពារ Kieran Trippier
  ខ្សែប្រយុទ្ធ Chris Wood
  ខ្សែប្រយុទ្ធ Chris Wood

បើនិយាយពី Van de Beek ចាប់តាំងពីផ្លាស់មកកាន់ទឹកដី Old Trafford រូបគេ ពុំសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលាននោះទេ ដោយមានឈ្មោះត្រឹមកីឡាករបម្រុងប៉ុណ្ណោះ។ ហើយបើទោះជាលោក Ralf Rangnick មកបន្តតំណែងពីលោក Ole Gunnar Solskjaer ក៏ដោយ ក៏ស្ថានភាព Van de Beek នៅ Man UTD នៅតែមានសភាពដដែល គ្មានផ្លាស់ប្ដូរអ្វីនោះឡើយ។

https://s9.kh1.co/__image/w=615,h=409,q=100/dc/dc0c1f90716930da25eeff6153acaf490e1b1c83.png

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែទ MEN ក្លិបជើងឯកលីគកំពូលអង់គ្លេស២០សម័យ បានសម្រេចបញ្ចេញ Van de Beek ចេញពីក្រុមហើយ ដោយបានដាក់សំណើ ខ្ចីជើងរូបគេ ទៅឲ្យ Newcastle និង ក្លិបគីឡូយក្សអាល្លឺម៉ង់ Dortmund។

គួររម្លឹកដែរថា Van de Beek ត្រូវបាន Man UTD ទិញចូលពីក្លិប Ajax កាលពីខែសីហា ឆ្នាំ២០២០ ក្នុងតម្លៃ៣៩លានអឺរ៉ូ (ឬប្រមាណ ៤៤លានដុល្លារ) ដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ហើយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យបិសាចក្រហម បាន៤៩ប្រកួត រកបាន២គ្រាប់ និង បញ្ជូន២គ្រាប់ផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/61/61bea264eef66bb8106b21ecdf71a39fd71d4043.png

ប្រភពeurosport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T