អង់គ្លេស៖ លោក Alan Hutton បានរិះគន់ ខ្សែបម្រើ Bruno Fernandes ថាគេមិនគួរបង្ហាញកាយវិការមិនសមរម្យលើទីលានទេព្រោះធ្វើបែបនេះគឺគេកំពុងផ្ដល់ជាគំរូអាក្រក់ដល់កីឡាករវ័យក្មេងក្នុងក្រុម ដូចជា Mason Greenwood ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករវ័យ២៧ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីតែ៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន២៥ប្រកួតឲ្យបិសាចក្រហម Manchester United នៅរដូវកាលនេះ។

យ៉ាងណាមិញមួយរយៈនេះ គេសង្កេតឃើញថា Fernandes ហាក់បីដូចជាចូលចិត្តបង្ហាញកាយវិការច្រងេងច្រងាងខឹងសម្បារពេលដែលក្រុមលេងចាញ់និងចូលចិត្តបន្ទោសមិត្តរួមក្រុមដូចជាលើកដៃជាដើម។


លោក Hutton បានថ្លែងថា៖
ពិតណាស់ពួកយើងមិនបានដឹងថាមានរឿងអ្វីកើតឡើងក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ទេ ប៉ុន្តែខ្ញុំគិតថាមានរឿងរញ៉េរញ៉ៃជាច្រើនកើតឡើងនៅ Manchester United នាពេលនេះ។ វាមិនល្អទេ ខ្ញុំបានឮរឿងខ្លះៗនៅទីនោះថាមានការមិនសប្បាយចិត្តកើតឡើង។ អ្វីដែលធំបំផុតសម្រាប់ខ្ញុំ បើតាមមើលពីខាងក្រៅគឺភាសាកាយវិការរបស់កីឡាករខ្លះ។ Bruno Fernandes ជាកីឡាករដ៏អស្ចារ្យ និងលេងបានល្អណាស់ តាំងពីគេផ្ទេរមកក្លិបនេះប៉ុន្តែគេបានបង្ហាញកាយវិការលើកដៃឡើងលើអាកាស ស្រែកបន្ទោសកីឡាករដទៃ។ គេជាកីឡាករដែលក្មេងៗដូច Greenwood បានយកតម្រាប់តាមដើម្បីពង្រឹងសមត្ថភាពគេ។នេះមិនមែនជាលើកទី១ទេដែល Fernandes ត្រូវគេចោទថាបញ្ចេញកាយវិការមិនល្អនៅចំពោះមុខអ្នកសារព័ត៌មានសូម្បី Steve McClaren ដែលជាអតីតជំនួយការអ្នកចាត់ការក៏បានបង្ហាញក្ដីកង្វល់ដូចនេះដែរកាលពីរដូវកាលមុន។

ប្រភព៖ mirror