យល់ដឹង៖ មិនថានៅក្នុងនាមជាសង្សារ ឬជាប្តីស្របច្បាប់នោះទេ បើចេញចរិតមិនល្អ ហើយធ្វើឱ្យអ្នកដេកកើតទុក្ខរាល់ស្ទើរតែរាល់ថ្ងៃហើយនោះ គួរតែឆាប់ដើរចេញឱ្យបានកាន់តែលឿន គឺកាន់តែល្អបំផុត បើទោះបីស្រលាញ់គ្នារាប់ឆ្នាំ ឬមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើនកន្លងមកក៏ដោយ ក៍មិនគួរមានការស្តាយស្រណោះអ្វីទៀតដែរ ព្រោះបើទ្រាំនៅ មនុស្សដែលរងគ្រោះបំផុតគឺជារូបអ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្រសិនបើសង្សារឬប្តីរបស់អ្នក ចេញចរិតមិនល្អដូចដែលបានរៀបរាប់ នៅខាងក្រោមនេះចេញមក អ្នកគួរតែដើរចេញឱ្យបានឆាប់ កុំនៅស្តាយស្រណោះទៀតអី ព្រោះអ្នកសាកសម នឹងនៅជាមួយមនុស្សប្រុសដែលល្អជាងនេះ មិនមែននៅទ្រាំធ្វើបាបខ្លួនឯង ដោយសារតែមនុស្សប្រុសមិនល្អម្នាក់នោះទេ។
មិនថាសង្សារឬប្តីទេ បើចេញចរិតមកបែបនេះហើយ ដើរចេញទៅ កុំនៅស្តាយស្រណោះទៀតអី៖
១. ប្រមាថមើលងាយគ្រួសារអ្នក

គ្រួសារគឺជាមនុស្សដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា អញ្ចឹងហើយ បើសង្សារឬប្តីរបស់អ្នក និយាយប្រមាថមើលងាយ និងមិនឱ្យតម្លៃទៅលើគ្រួសាររបស់អ្នកទេនោះ ទោះនៅស្រលាញ់ប៉ុណ្ណាក៏ដោយ ក៏កុំនៅស្តាយស្រណោះអ្វីទៀតអី គួរតែឆាប់ដើរចេញមក ព្រោះមនុស្សប្រុសមានចរិតក្រអឺតក្រទមបែបនេះ គ្មានសមត្ថភាព អាចផ្តល់ក្តីសុខឱ្យអ្នកបានឡើយ បើសូម្បីតែគ្រួសារដែលអ្នកស្រលាញ់ស្ទើតែស្មើនឹងជីវិត គេនៅមិនឱ្យតម្លៃផងនោះ។
២. ប្រើអំពើហឹង្សាដាក់អ្នក

កុំថាឡើយតែផ្តល់ឱកាសឱ្យជាលើកទីពីរ មនុស្សប្រុសបើចេញចរិតពាល មកហើយ ទោះផ្តល់ឱកាសឱ្យរាប់ដងទៀត ក៏មិនអាចកែប្រែគេបានដែរ ដូច្នេះហើយ ប្រសិនបើសង្សារឬប្តីរបស់អ្នក ប្រើអំពើហឹង្សាលើអ្នក ឬពោលពាក្យអសុរោះដាក់អ្នកទៀតនោះ គួរតែដើរចេញឱ្យបានឆាប់ ហើយក៏មិនគួរផ្តល់ឱកាសឱ្យជាលើកទីពីរដែរ ព្រោះបើមានលើកទីពីរ លើកក្រោយៗទៀតក៏នៅតែមាន អញ្ចឹងហើយ ការការពារខ្លួនឯងជារឿងដែលសំខាន់បំផុត ម្យ៉ាងទោះទ្រាំរស់នៅជាមួយទៀត ក៏រស់នៅទាំងភ័យខ្លាចដែរ។
៣. ស្រលាញ់អ្នកដើម្បីតែផលប្រយោជន៍អ្វីមួយ

មនុស្សប្រុសដែលស្រលាញ់អ្នកដើម្បីតែផលប្រយោជន៍ ឬដើម្បីតែបម្រើតណ្ហារបស់គេទេនោះ អ្នកក៏រស់នៅគ្មានក្តីសុខដែរ ព្រោះក្តីស្រលាញ់របស់គេដែលមានចំពោះអ្នក វាមិនបានចេញពីចិត្ត ដូច្នេះហើយ មិនថាក្នុងនាមជាសង្សារឬជាប្តីទេ បើចេញចរិតមក មិនបានឱ្យតម្លៃអ្នក ឬមិនបានស្រលាញ់អ្នកក្នុងនាមជាអ្នកទេនោះ ប្រញាប់ដើរចេញឱ្យបានឆាប់គឺល្អបំផុត ព្រោះអ្នកសាកសមនឹងនៅជាមួយមនុស្សប្រុស ដែលស្រលាញ់អ្នកពិតប្រាកដ។
៤. លូចលាក់មានស្រីផ្សេង

មិនថាជាសង្សារ ឬជាប្តីទេ ប្រសិនបើរកឃើញថា កំពុងតែក្បត់ចិត្តអ្នក លួចលាក់មានស្រីផ្សេងហើយនោះ អ្នកមិនចាំបាច់ត្រូវនិយាយអ្វីច្រើននោះទេ ព្រោះការដើរចេញវាជាជម្រើសដ៏ល្អបំផុត ព្រោះអ្នកមានតម្លៃគ្រប់គ្រាន់ មិនគួរណាយកខ្លួនឯង ទៅប្រឡូកប្រឡាក់ជាមួយនឹងប្រភេទមនុស្ស ដែលចូលចិត្តធ្វើរឿងស្មោគគ្រោកនោះទេ។ ហេតុនេះហើយ ស្រីៗបើដឹងថាសង្សារ ឬប្តីរបស់ខ្លួន លួចលាក់មានស្រីផ្សេងហើយនោះ ដើរចេញទៅកុំនៅទ្រាំស្តាយស្រណោះទៀតអី ម្យ៉ាងវិញទៀត បើគេស្រលាញ់អ្នកដោយចិត្តស្មោះសពិតប្រាកដ គេនឹងមិនក្បត់ចិត្តអ្នក ទៅមានស្រីផ្សេងឡើយ៕