ជីវិតមានសំណាង មិនមែនជាជីវិតដែលកើតមកជាកូនអ្នកមានទេ តែជាជីវិតមាន៣យ៉ាងនេះ

//s9.kh1.co/62/622360abfa464f363d9a80cb4d41b743538739f0.jpg
នារី

 ១២-មករា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ជីវិតដែលមានសំណាងបំផុតរបស់មនុស្សយើង មិនមែនជាជីវិតដែលកើតមកជាកូនអ្នកមាន មានលុយចាយលែងអស់ទេ តែជាជីវិតដែលមាន៣យ៉ាងនេះ។

យល់ដឹង៖ មនុស្សជាច្រើន តែងតែគិតថាការដែលកើតមកក្នុងត្រកូលកូនអភិជន មានលុយចាយពេញៗដៃ មានរបស់ប្រ៊េនៗប្រើ ទើបគេហៅជាជីវិតដែលមានសំណាងបំផុត ប៉ុន្តែផ្ទុយទៅវិញ ជីវិតដែលសំណាងបំផុត វាមិនមែនជាជីវិតដែលកើតមកជាកូនអ្នកមានទេ ព្រោះការដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ វាមិនមែនជាអ្វី ដែលអាចធ្វើឱ្យមនុស្សមានក្តីសុខពិតប្រាកដបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមទៅពិត ជីវិតដែលមានសំណាងបំផុត របស់មនុស្សគឺការដែលមានរបស់ពិសេសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ នៅក្នុងជីវិតទៅវិញទេ ទើបហៅជាជីវិតដែលមានសំណាងបំផុត ព្រោះរបស់ទាំងនេះ ទោះមានលុយច្រើន ក៏មិនប្រាកដថាអាចទិញបានដែរ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនដែលកើតមកជាកូនអ្នកមាន មានអ្វីៗគ្រប់យ៉ាងទៅហើយ តែបែរជាមិនអាចមានរបស់ទាំងនេះទៅវិញ។

ជីវិតដែលមានសំណាង មិនមែនជាជីវិតដែលកើតមកជាកូនអ្នកមានទេ តែជាជីវិតមាន៣យ៉ាងនេះ៖

១. មានគ្រួសារដែលមានសុភមង្គល

រូបតំណាង
រូបតំណាង

សុភមង្គនៅក្នុងគ្រួសារ មិនអាចយកលុយទៅទិញបានឡើយ អញ្ចឹងហើយ ទើបបានជាជីវិតដែលសំណាងបំផុត របស់មនុស្សមិនមែនជាជីវិត ដែលកើតមកក្នុងគ្រួសារមានទ្រព្យច្រើនទេ តែជាជីវិតដែលបានកើតមកក្នុងគ្រួសារ ដែលមានភាពកក់ក្តៅ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ព្រោះភាគច្រើននៃគ្រួសារអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពិបាកនឹងមានសុភមង្គលនៅក្នុងគ្រួសារខ្លាំងណាស់។

២. មានមនុស្សល្អៗនៅជុំវិញខ្លួន

រូបតំណាង
រូបតំណាង

ជីវិតដែលពោរពេញទៅដោយមានមនុស្សល្អៗនៅជុំវិញខ្លួន វាជារឿងមួយដែលសំណាងខ្លាំងណាស់ ព្រោះមនុស្សដែលអាចរាប់អានយើង ដោយចិត្តស្មោះស និងមិនចង់បានផលប្រយោជន៍អ្វីពីយើង កម្រនឹងមានខ្លាំងណាស់ ម្យ៉ាងវិញទៀត ជីវិតរបស់យើង នឹងពោរពេញទៅដោយភាពស្រស់បំព្រង ជាជាងទទួលបានក្តីទុក្ខ និងមានតែភាពក្តៅក្រហាយក្នុងជីវិត។

៣. មានសុខភាពល្អមាំទាំ

រូបតំណាង
រូបតំណាង

របស់ដែលសំខាន់បំផុត សម្រាប់មនុស្សរាល់គ្នា គឺមិនមែជាជីវិតដែលកើតមកជាកូនអ្នកមាន មានលុយចាយលែងអស់ទេ តែជាជីវិតដែលកើតមកមានសុខភាពល្អ មាំទាំ ព្រោះថាសុខភាពល្អ និងអាយុជីវិតរបស់មនុស្ស គឺលុយមិនអាចទិញដូរបានឡើយ។ ហេតុនេះហើយ ប្រសិនបើអ្នករាល់គ្នា រស់នៅក្នុងថ្ងៃនេះ ដោយមានសុខភាពល្អមាំទាំ គឺវាជាសំណាងខ្លាំងបំផុតសម្រាប់អ្នកទៅហើយ ព្រោះមានមនុស្សជាច្រើន មិនថាតែអ្នកមានទ្រព្យ ឬក្រលំបាកយ៉ាងណាទេ សុទ្ធសឹងតែកំពុងតែព្យាយាមរស់ នៅឯមន្ទីរពេទ្យ អញ្ចឹងហើយ ភ័ព្វសំណាងពិតប្រាកដរបស់មនុស្ស​ មិនបានស្ថិតនៅលើលុយកាក់នោះទេ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T