កុំភ្លេចណា! វគ្គប្រកួតឈុតហែលទឹក បវកញ្ញាយុវវ័យអន្តរជាតិកម្ពុជា សល់៤ថ្ងៃទៀតប៉ុណ្ណោះ

//s9.kh1.co/bf/bf621a49cc3a0243c5e83979528773e4532e41ac.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២២ ៦ល្ងាច · ២ ឆ្នាំមុន

ខណៈជម្រុះបេក្ខភាពសល់ត្រឹម២៥រូប ពីកម្មវិធីបវកញ្ញាយុវវ័យអន្តរជាតិកម្ពុជា នឹងបើកវគ្គប្រកួតឈុតហែលទឹក ដែលប្រព្រឹត្តឡើងក្នុងថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២២​ ខាងមុខនេះ​។

ភ្នំពេញ៖ ពិតណាស់ កម្មវិធីបវកញ្ញាយុវវ័យអន្តរជាតិកម្ពុជា (Miss Teen International Cambodia) បានបើកវគ្គប្រកួតជម្រុះបេក្ខនារីបានចំនួន២វគ្គ កាលពីពេលថ្មីៗនេះ ដែលវគ្គ Audition Round ជម្រុះពី១០០នាក់ នៅត្រឹម ៤០នាក់ និងវគ្គ Casting Audition Round ជម្រុះពី៤០នាក់ នៅត្រឹម ២៥នាក់ ដើម្បីមានសិទ្ធបន្តការប្រកួតនៅវគ្គបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងជម្រុះបេក្ខនារីបវកញ្ញាយុវវ័យអន្តរជាតិកម្ពុជានៅសល់ត្រឹម២២៥រូប ខាងស្ថាប័ន Miss Teen International Cambodia បានផ្ដល់ឱកាសការងារដល់បេក្ខភាពថតស្ពតពាណិជ្ជកម្មផងដែរ។ ម្យ៉ាងវិញទៀត ស្របពេលកំពុងត្រៀមខ្លួនដើម្បីបន្តប្រកួតវគ្គបន្ត គេឃើញបេក្ខនារីទាំង២៥រូប កំពុងហ្វឹកហាត់ដើរបង្ហាញម៉ូត សម្រាប់ពង្រឹងសមត្ថភាពខ្លួនឲ្យខ្លាំងជាងមុន។ 

ជាមួយគ្នានេះដែរ ក្រោយវគ្គ Casting Audition Round បានបញ្ចប់ហើយរកឃើញបេក្ខភាពជើងខ្លាំង២៥រូបនោះ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បើកការប្រកួត​ប្រជែងឈុតហែលទឹកក្នុងកម្មវិធីបវកញ្ញាយុវវ័យអន្តរជាតិកម្ពុជា (Miss Teen International Cambodia) នឹងបានមកដល់ ដែលប្រព្រឹត្តឡើងក្នុងថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២២​ ខាងមុខនេះ​។

សូមរង់ចាំមើលទាំងអស់គ្នា ថាតើបេក្ខនារីរូបណាអាចបង្ហាញសមត្ថភាពវគ្គឈុតហែលទឹកបានល្អជាងគេ?

រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T