កម្សាន្ត៖ តារាសម្ដែងអន្តរជាតិ ដែលកំពុងតែអង្រួចបេះដូងទស្សនិកជន Lily Collins ទទួលបានការស្រលាញ់គាំទ្រខ្លាំង ដែលនាងជា តួឯកស្រីត្រូវបានគេចាប់អារម្មណ៍នៅក្នុងរឿង Emily In Paris។ ជាពិសេស សម្រស់របស់នាងមានមន្ដស្នេហ៍ សូម្បីតែ V ក្រុម BTS ក៏សារភាពថានាងជា Crush របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ រូបភាពជិតមុខច្បាស់ៗរបស់តារាស្រីនេះ នៅក្នុងបណ្ដាញសង្គមប៉ុន្មានសន្លឹក បានធ្វើឲ្យទាក់ទាញអារម្មណ៍មហាជនជាខ្លាំង។ នៅក្នុងនោះ Lily Collins ពេលថតជិតមានមន្ដស្នេហ៍មិនធម្មតា សម្រស់ស្រស់ស្អាត ស័ក្ដសមជានារីដែលបុរសគ្រប់រូបប្រាថ្នា។
មិនត្រឹមតែសម្រស់ស្អាតនោះទេ សូម្បីតែសមត្ថភាពសិល្បៈការសម្ដែងរបស់នាង ក៏ពូកែដែលធ្វើឲ្យទស្សនិកជនជក់ចិត្តទស្សនា។ លើសពីនោះ នាងជាតារាស្រីដែលចាត់ទុកថាមានរាងតូចច្រឡឹង និង មិនងាយចាស់ ដោយនាងមានកម្ពស់ទាបល្មម ត្រឹមតែ១ម៉ែត្រ៦៥សង់ទីម៉ែត្រប៉ុណ្ណោះ៕