អង់គ្លេស៖ ខ្សែបម្រើ Paul Pogba នៃក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងលក្ខខណ្ឌផ្ទេរទៅ ក្លិប Paris Saint-Germain ដោយនឹងចុះកុងត្រាចំនួន៥ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba នឹងអស់កុងត្រាស្នាក់នៅទឹកដី Old Trafford នាចុងបញ្ចប់រដូវកាលនេះហើយគឺខ្ទង់ខែមិថុនាឆ្នាំ២០២២ ហើយមកទល់ពេលនេះគឺពុំទាន់មានការប្រកាសផ្លូវការណាមួយថាកីឡាករសញ្ជាតិបារាំងរូបនេះព្រមព្រៀងបន្តកុងត្រាថ្មីទេបើទោះបីជា Man UTD ព្យាយាមស្នើកុងត្រាល្អៗដល់គេក៏ដោយ។

ឥលូវនេះស្រាប់តែសារព័ត៌មាន Tidofichajes បានចុះផ្សាយថា Pogba បានព្រមព្រៀងកុងត្រា ទុកជាមុនជាមួយ PSG ដោយនឹងផ្លាស់ទៅដោយគ្មានតម្លៃខ្លួនស្របពេលដែលរូបគេកំពុងសម្រាកព្យាបាលរបួស។

PSG ត្រៀមផ្ដល់ប្រាក់ឈ្នួលដល់ Pogba យ៉ាងច្រើនសន្ធឹកសន្ធាប់គឺក្លាយជាកីឡាករលេខរៀងទី២ដែលបានទទួលប្រាក់ឈ្នួលខ្ពស់ជាងគេបន្ទាប់ពីខ្សែប្រយុទ្ធ Neymar Jr.។

គួរបញ្ជាក់ផងដែរថា Paul Pogba ផ្ទេរពីក្លិប Juventus មកកាន់ Manchester United លើកទី២កាលឆ្នាំ២០១៦៕
ប្រភព៖ caughtoffside